អគ្គិភ័យនៅអគារខាងលើនៅកណ្ដាលក្រុងសៀមរាប ឆេះឃ្លាំងដាក់សម្ភារ

អគ្គិភ័យនៅអគារខាងលើនៅកណ្ដាលក្រុងសៀមរាប ឆេះឃ្លាំងដាក់សម្ភារ
0

ករណីអគ្គិភ័យនៅអគារខាងលើនៅកណ្ដាលក្រុងសៀមរាប ឆេះឃ្លាំងដាក់សម្ភារ

ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាបបានអះអាងថា ករណីអគ្គិភ័យនៅជាន់ខាងលើនៃអគារចំកណ្ដាលក្រុងសៀមរាបកាលពីម្សិលមិញមូលហេតុបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ទើបបង្កឱ្យមានអគ្គិភ័យឆាបឆេះកើតឡើង។

ហេតុការណ៍បានកើតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បណ្តាលឲ្យឆេះឃ្លាំងដាក់សម្ភារប្រើប្រាស់មួយកន្លែង។ ករណីអគ្គិភ័យនេះបណ្តាលឲ្យខូចខាតសម្ភារប្រើប្រាស់មួយចំនួនផងដែរ។

សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានឲ្យដឹងថាបន្ទាប់ពីទទួលបានព័ត៌មានពីករណីអគ្គិភ័យនេះភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នគរបាលខេត្តសៀមរាប បានចាត់កម្លាំង​ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះ​អន្តរាគមន៍ពន្លត់​អគ្គិភ័យ​នេះ​បានទាន់ពេលវេលាផងដែរ ដោយមិនមានការឆេះរីករាលដាលនោះទេ៕SRP