មន្ទីររៀបចំដែនដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារក្បាលដី ក្នុងភូមិតាប្រុក ស្រុកអង្គរធំ ដើម្បីឱ្យអ្នកពាក់ព័ន្ធពិនិត្យ ឬស្នើសុំកែតម្រូវ

មន្ទីររៀបចំដែនដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារក្បាលដី ក្នុងភូមិតាប្រុក ស្រុកអង្គរធំ ដើម្បីឱ្យអ្នកពាក់ព័ន្ធពិនិត្យ ឬស្នើសុំកែតម្រូវ
0

មន្ទីររៀបចំដែនដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារក្បាលដី ក្នុងភូមិតាប្រុក ស្រុកអង្គរធំ ដើម្បីឱ្យអ្នកពាក់ព័ន្ធពិនិត្យ ឬស្នើសុំកែតម្រូវ

ឯកសារវិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ១ ៤៤១ ក្បាលដី ស្ថិតក្នុងភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋជាម្ចាស់ដី ចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានពាក់ព័ន្ធនឹងក្បាលដីរបស់ខ្លួន មានរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងបរិវេណសាលាឆទានតាប្រុក។

លោកស្រី ញឹក សុភៈ អនុប្រធានមន្ទីររៀបចំដែនដីខេត្ត បានលើកឡើងថា ការបិទផ្សាយនេះ ជាការផ្តល់ឱកាស និងសិទ្ធិជូនប្រជាពលរដ្ឋ ជាម្ចាស់ដី អញ្ជើញមកពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួនឱ្យបានត្រឹមត្រូវ ជាពិសេសឈ្មោះម្ចាស់កម្មសិទ្ធិដី ទីតាំងដី ព្រំប្រទល់ ដីបុរាណដ្ឋាន ទំហំដី និងស្ថានភាពដីជាក់ស្តែង។ ក្នុងករណីប្រជាពលរដ្ឋរកឃើញកំហុសឆ្គងបច្ចេកទេស ការខុសឈ្មោះ ខុសទំហំដី ឬមានទំនាស់ព្រំប្រទល់ណាមួយ អាចដាក់ពាក្យស្នើសុំកែតម្រូវ ឬធ្វើការតវ៉ាជំទាស់ទៅកាន់គណៈកម្មការរដ្ឋបាល ឬមន្ត្រីជំនាញប្រចាំការនៅកន្លែងបិទផ្សាយនេះដោយផ្ទាល់ក៏បាន។

ឯកឧត្តម ម៉ក់ សំភា សមាជិកក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ក្នុងអំឡុងពេលពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធ ប្រជាពលរដ្ឋគួរយកចិត្តទុកដាក់ពិនិត្យព័ត៌មានសំខាន់ៗអំពីការបែងចែកប្រភេទដី រួមមាន ដីរដ្ឋ ដីឯកជន និងដីបុរាណដ្ឋាន ដើម្បីធានាថា ទិន្នន័យ និងស្ថានភាពក្បាលដីនីមួយៗមានភាពច្បាស់លាស់ ត្រឹមត្រូវ និងស្របតាមស្ថានភាពជាក់ស្ដែង។

ឯកឧត្តម បានគូសបញ្ជាក់ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាផ្នែកមួយដ៏សំខាន់នៃគោលនយោបាយគ្រប់គ្រងដីធ្លីរបស់រាជរដ្ឋាភិបាល ដែលមានគោលបំណងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ធានាសិទ្ធិកាន់កាប់ និងកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកកាត់បន្ថយ និងទប់ស្កាត់ទំនាស់ដីធ្លីនៅក្នុងសហគមន៍។ក្នុងករណីរកឃើញមានកំហុសឆ្គង ឬព័ត៌មានមិនទាន់ត្រឹមត្រូវ ប្រជាពលរដ្ឋអាចស្នើសុំកែតម្រូវ ឬដាក់ពាក្យបណ្ដឹងតវ៉ាជំទាស់ ដោយអាចដាក់ពាក្យជូនគណៈកម្មការរដ្ឋបាល ឬមន្ត្រីជំនាញប្រចាំការនៅកន្លែងបិទផ្សាយដោយផ្ទាល់។

ឯកឧត្តមបង្ហាញថា ប្រជាពលរដ្ឋត្រូវចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានពាក់ព័ន្ធនឹងក្បាលដីរបស់ខ្លួនឱ្យបានម៉ត់ចត់ និងត្រឹមត្រូវ ព្រោះការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាកត្តាសំខាន់ក្នុងការធានាថា ដំណើរការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយភាពត្រឹមត្រូវ តម្លាភាព យុត្តិធម៌ និងស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ព្រោះការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការចូលរួមពិនិត្យផ្ទៀងផ្ទាត់ពីប្រជាពលរដ្ឋ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំទិន្នន័យដីធ្លីឱ្យមានភាពច្បាស់លាស់ និងជួយកាត់បន្ថយបញ្ហាទំនាស់ដីធ្លីនៅក្នុងសង្គម ព្រមទាំងការអភិវឌ្ឍប្រទេសជាតិផងដែរ៕SRPអត្ថបទ៖ លោក ឆាន ញាកែសម្រួល៖ លោក អ៊ុន ណារាជ្យ