ចាប់ខ្លួននាយកសាលាបឋមសិក្សាវត្តកែវ ករណី
រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ
ខេត្តបាត់ដំបង៖សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានចាប់ខ្លួន នាយកសាលាបឋមសិក្សាវត្តកែវបានហើយ ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអះអាងថា អនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តំ ណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដោយនៅថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៦ ក្រោមបញ្ជាដឹកនាំរបស់លោ កឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលបានចាប់ខ្លួន ជនសង័្សយឈ្មោះ ជក់ ហុង ជានាយក សាលាបឋមសិក្សាវត្តកែវ ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ។
ការចាប់ខ្លួននេះបន្ទាប់ពីជនសង្ស័យបានរត់គេចខ្លួនទៅនៅស្រុកបវេល ខេត្តបាត់ដំបង។ ករណីនេះសមត្ថកិច្ចនគរបាលបាននាំខ្លួនជនសង្ស័យមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្តអនុវត្តតាមនីតិវិធីហើយ។
កិច្ចប្រតិបត្តិការនេះមានការចូលរួមពីនាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អង្គការពារកុមារCPU ផែនជំនាញនិងនគរបាលស្រុកពាក់ ព័ន្ធមានស្រុកឯកភ្នំនិងស្រុកបវេលផងដែរ៕SRP