កសិករនៅស្រុកសូទ្រនិគម បង្ហាញពីបច្ចេកទេស និងកត្តាអាកាសធាតុដំបូង ក្នុងការដាំដុះផ្សិតចំបើងឱ្យទទួលបានផលខ្ពស់

កសិករនៅស្រុកសូទ្រនិគម បង្ហាញពីបច្ចេកទេស និងកត្តាអាកាសធាតុដំបូង ក្នុងការដាំដុះផ្សិតចំបើងឱ្យទទួលបានផលខ្ពស់
0

កសិករនៅស្រុកសូទ្រនិគម បង្ហាញពីបច្ចេកទេស និងកត្តាអាកាសធាតុដំបូង ក្នុងការដាំដុះផ្សិតចំបើងឱ្យទទួលបានផលខ្ពស់

ការដាំផ្សិតចំបើងក្នុងរោងទាមទារឱ្យមានការរៀបចំវត្ថុធាតុដើមឱ្យបានត្រឹមត្រូវ និងតាមបច្ចេកទេសច្បាស់លាស់ ដើម្បីធានាថាផ្សិតលូតលាស់បានល្អ ទទួលបានផលច្រើន និងមានគុណភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ទីផ្សារ។

លោក ស៊ា សួន កសិករប្រកបមុខរបរដាំដំណាំផ្សិតចំបើង នៅក្នុងឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងថា ធាតុអាកាស គឺជាចលករយ៉ាងសំខាន់បំផុតក្នុងការលូតលាស់របស់ផ្សិតចំបើង។ លោកបានបញ្ជាក់ថា រដូវកាលដែលមានភ្លៀងធ្លាក់ និងមានសំណើមក្នុងបរិយាកាសគ្រប់គ្រាន់ គឺជាពេលដែលផ្សិតលូតលាស់បានល្អបំផុត ដុះច្រើន និងមានទម្ងន់ធ្ងន់។ ចំណែកក្នុងរដូវក្ដៅហួតហែង ប្រសិនបើកសិករខ្វះការត្រៀមលក្ខណៈ ឬមិនបានគ្រប់គ្រងសីតុណ្ហភាព និងសំណើមឱ្យបានដិតដល់ទេនោះ កម្ដៅខ្លាំងនឹងធ្វើឱ្យផ្សិតចំបើងឆាប់រលួយ និងខូចខាតយ៉ាងឆាប់រហ័ស។

លោក ស៊ា សួន ក៏បានធ្វើការសំណូមពរយ៉ាងទទូចដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យជួយគាំទ្រផលិតផលកសិករក្នុងស្រុក ដោយងាកមកជ្រើសរើសបរិភោគផ្សិតចំបើងដែលផលិតដោយផ្ទាល់ពីកសិករក្នុងស្រុកសូទ្រនិគម។ ការគាំទ្រនេះ មិនត្រឹមតែជួយលើកកម្ពស់ជីវភាពកសិករ និងបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀតផង៕SRP

អត្ថបទ៖ កញ្ញា កើ លីម៉ា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ