ការអភិវឌ្ឍសេវាដឹកជញ្ជូនចម្រុះទាំងរដ្ឋ និងឯកជនឱ្យមានភាពទំនើប សុវត្ថិភាព ផាសុកភាព និងមានបរិយាបន្ន គឺជាអាទិភាពមួយយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល

ការអភិវឌ្ឍសេវាដឹកជញ្ជូនចម្រុះទាំងរដ្ឋ និងឯកជនឱ្យមានភាពទំនើប សុវត្ថិភាព ផាសុកភាព និងមានបរិយាបន្ន គឺជាអាទិភាពមួយយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល
0

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការថា៖ ការអភិវឌ្ឍសេវាដឹកជញ្ជូនចម្រុះទាំងរដ្ឋ និងឯកជនឱ្យមានភាពទំនើប សុវត្ថិភាព ផាសុកភាព និងមានបរិយាបន្ន គឺជាអាទិភាពមួយយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល

ឯកឧត្តម មាស ម៉ូនីកា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធានក្រុមការងារសកម្មភាពជនពិការនិងជាអនុប្រធានក្រុមការងារមនុស្សចាស់ អន្តរជំនាន់ និងពហុមុខងារ បានមានប្រសាសន៍ថា ការអភិវឌ្ឍសេវាដឹកជញ្ជូនចម្រុះទាំងរដ្ឋ និង ឯកជនឱ្យមានភាពទំនើប សុវត្ថិភាព ផាសុកភាព និងមានបរិយាបន្ន គឺជាអាទិភាពមួយយ៉ាងសំខាន់ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តម មាស ម៉ូនីកា បានបន្តថា បច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវដែក បន្តរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានបោះជំហានមួយកម្រិតទៀត នៅក្នុងការពង្រីកគុណភាពសេវាដឹកជញ្ជូនចម្រុះ សម្រាប់បម្រើសេចក្តីត្រូវការពីសាធារណជន ក្នុង ទិសដៅបង្កលក្ខណៈងាយស្រួលក្នុងការបម្លាស់ទីអ្នកធ្វើដំណើរ និងទំនិញគ្រប់ប្រភេទ។

ឯកឧត្តមបន្តថា ក្នុងនាមក្រសួង សាធារណការនិងដឹកជញ្ជូន គឺយើងរួមគ្នាយកចិត្តទុកដាក់គិតគូរបន្ថែមទៀត ក្នុងការចូលរួមលើកកម្ពស់បរិយាបន្នដល់មនុស្សវ័យចាស់ និងជនដែលមានពិការភាពឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ ឬ ការបំលាស់ទីមានភាពកក់ក្តៅនៅក្នុងជីវិតរស់នៅ ដោយមិនបានទុកចោលបងប្អូន ដែលជាជនងាយ រងគ្រោះក្នុងការធ្វើដំណើរ ដាច់ឆ្ងាយពីសង្គមជាតិទាំងមូលឡើយ។ ហើយសកម្មភាពនិងកាយវិការនេះ ពិតជា ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ ស្របតាមចក្ខុវិស័យរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងរបស់រាជរដ្ឋាភិបាលផងដែរ។

ឯកឧត្តម មាស ម៉ូនីកា បន្ថែមទៀតថាការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបម្លាស់ទីរបស់សាធារណជន ក្នុងការប្រើប្រាស់សេវាដឹកជញ្ជូនចម្រុះ គឺជាផ្នែកដ៏សំខាន់មួយ នៃដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ច របស់ប្រទេសជាតិទាំងមូល ជាពិសេសជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា នាពេល បច្ចុប្បន្ន និងចូលរួមជាមួយរាជរដ្ឋាភិបាលសម្រេចឱ្យបាននូវ គោលដៅប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមមានប្រសាសន៍បែបនេះនៅក្នុងសិក្ខាសាលារកធាតុចូល“ ការកែសម្រួលប្រកាសស្តីពីសញ្ញាសម្គាល់រថយន្តធ្វើអាជីវកម្មដឹកជញ្ជូន និងការរចនាជាសកលនិងការអភិវឌ្ឍប្រកបដោយបរិយាបន្ននៅក្នុងសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវគោក និងផ្លូវដែក” ដែលរៀបចំឡើងដោយក្រសួងសាធារណការនិងដឹកជញ្ជូននៅក្នុងខេត្តសៀមរាប នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ។

លោក លី សារី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ខេត្តសៀមរាបជាតំបន់ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រដ៏សំខាន់ ដែលទាមទារឱ្យមានប្រព័ន្ធដឹកជញ្ជូនសាធារណៈប្រកបដោយសុវត្ថិភាព គុណភាព ប្រសិទ្ធភាព និងបរិយាបន្ន។ ហើយការរៀបចំសិក្ខាសាលានេះឡើង គឺស្របគ្នាយ៉ាងសុក្រឹតទៅនឹង យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ ភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ដែលបានផ្តោតអាទិភាពលើ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ពិសេសការលើកកម្ពស់ សមធម៌សង្គម ការគាំពារជនងាយរងគ្រោះ និងការអភិវឌ្ឍប្រកប ដោយចីរភាព។

លោកអភិបាលរងខេត្តបានថ្លែងបន្តថាដើម្បីទទួលបានលទ្ធផលជាក់ស្តែងនិងយកទៅអនុវត្តបានប្រកបដោយសុវត្ថិភាពយើងគួមានវិធានការដូចជា៖បញ្ជា្របការរចនាបថជាសកលស្របតាមលក្ខណៈបច្ចេកទេស និងអនុវត្តបានពិតប្រាកដ គឺចាំបាច់ត្រូវមានការរៀបចំបទដ្ឋានបច្ចេកទេសដោយត្រូវធានាថា មធ្យោបាយដឹក ជញ្ជូន (រថយន្តក្រុង រថយន្តឈ្នួល ផ្លូវដែក) និងស្ថានីយចំណតមានជម្រាល ផ្លូវដើរ សម្រាប់ ជនពិការភ្នែក និងកៅអីអាទិភាព ដែលជនមានពិការភាព មនុស្សចាស់ និងស្ត្រីមានផ្ទៃពោះ អាចប្រើប្រាស់បានដោយងាយស្រួល និងមានសុវត្ថិភាព.បង្កើនភាពច្បាស់លាស់ និងស្តង់ដារ នៃសញ្ញាសម្គាល់រថយន្តអាជីវកម្មតាមរយៈ ការកំណត់សញ្ញាសម្គាល់រថយន្តអាជីវកម្មដឹកជញ្ជូនឱ្យបានច្បាស់លាស់ងាយចំណាំ ទប់ស្កាត់ អាជីវកម្មខុសច្បាប់ និងជួយសម្រួលដល់ការគ្រប់គ្រងសណ្តាប់ធ្នាប់ចរាចរណ៍ ព្រមទាំង បង្កើនទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្ត នៅខេត្តសៀមរាប។

រៀបចំយន្តការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត នានា ពិសេសក្រោយពេលប្រកាស និងគោលការណ៍ណែនាំត្រូវបានកែសម្រួលរួចរាល់ គឺ ក្រសួង ស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរ ដែនដី ត្រូវសហការគ្នារៀបចំយុទ្ធនាការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រតិបត្តិករដឹកជញ្ជូន ក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋ ព្រមទាំង មានយន្តការតាមដាននិងពង្រឹងការអនុវត្តឱ្យបានម៉ឺងម៉ាត់ផងដែរ។បង្កើនកិច្ចសហការ ការចូលរួម និងស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ រួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ដៃគូអភិវឌ្ឍន៍ ពិសេស អង្គការតំណាងជនពិការ និងវិស័យឯកជន បន្តធ្វើការរួមគ្នាជាធ្លុងមួយ ដើម្បីដោះស្រាយបញ្ហា ប្រឈមជាក់ស្តែង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រកបដោយបរិយាបន្នពិតប្រាកដ៕SRP