ផ្ទះគ្រូបង្រៀនមួយខ្នងនៅក្រុងសៀមរាបត្រូវបានអគ្គីភ័យឆាបឆេះ
ខេត្តសៀមរាប៖ផ្ទះគ្រូបង្រៀនមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះកាលពីយប់មិញ។ ហេតុការណ៍នៅថ្ងៃទី៥ ខែ សីហា ឆ្នាំ ២០២៦ វេលាម៉ោង ២៣និង៣០នាទី ត្រង់ចំណុចផ្ទះក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពន្លត់រលត់ទាំងស្រុងម៉ោង០០:៥០នាទី។
ផ្ទះដែលរងការឆាបឆេះ មានទំហំ ៥ម៉ែត្រx៥ម៉ែត្រ ថ្មក្រោមឈើលើ ម្ចាស់ផ្ទះឈ្មោះសួរ វ៉ាន់ស៉ី ភេទ ប្រុស អាយុ ៥៦ មុខរបរគ្រូបង្រៀន។
ខូចខាត៖
-ម៉ាសុីនត្រជាក់ ០១គ្រឿង
-គ្រែឈើ ចំនួន០៣
-ទូរទឹកកក ០១គ្រឿង
-ធុងបាស ០១គូ
-ខោអាវ និង របស់ប្រើប្រាស់០១ចំនួនផងដែរ។
ករណីនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន០៥គ្រឿង
-រថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣រថយន្ត
-រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថខេត្តសៀមរាបប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត
-រថយន្តពន្លត់អគ្គិភ័យអាជ្ញាធរអប្សរាចំនួន០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត។ សមត្ថកិច្ចមិនទាន់បញ្ជាក់អំពីមូលហេតុ ដោយកំពុងស្រាវជ្រាវ៕SRP