ពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាថ្នាក់ខេត្ត ក្រុងស្រុក និងឃុំសង្កាត់ នៃខេត្តសៀមរាប

ពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាថ្នាក់ខេត្ត ក្រុងស្រុក និងឃុំសង្កាត់ នៃខេត្តសៀមរាប
0

ពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាថ្នាក់ខេត្ត ក្រុងស្រុក និងឃុំសង្កាត់ នៃខេត្តសៀមរាប

ខេត្តសៀមរាប៖ពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្នាក់ខេត្ត ក្រុងស្រុក និងសាខាសមាគមតាមបណ្ដាឃុំសង្កាត់ នៃស្រុកខេត្តសៀមរាប។

ពិធីនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាពលោក នាក់ ណេរ៉ុន អនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសមាគម ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធទូទាំងខេត្តសៀមរាបជាច្រើនរូប។

ក្នុងឱកាសនោះ លោក នាក់ ណេរ៉ុន អនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តសៀមរាប បានជំរុញដល់ក្រុមការងារនៅតាមបណ្ដាក្រុងស្រុក ត្រូវរៀបចំក្រុមការងារចុះសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខជូនគ្រួសារសពឱ្យបានសមរម្យ និងទាន់ពេលវេលា ដើម្បីផ្ដល់តម្លៃ និងកិត្តិយសជូនក្រុមគ្រួសារនៃសព។ ជាពិសេសត្រូវចាត់ចែងប្រគល់ថវិកាសម្ដេចតេជោ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពឱ្យបានឆាប់រហ័ស និងបំផុសចលនាដល់មន្ទីរស្ថាប័ន និងរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការកៀរគរជំនួយឧបត្ថម្ភ ដើម្បីសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជនដែលមានជីវភាពខ្វះខាត ឬគ្មានផ្ទះសម្បែង ដែលជាអាទិភាពចម្បង។

លោកអនុប្រធានគណៈកម្មាធិការសមាគម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានសហការអនុវត្តតាមលក្ខន្តិកៈ និងគោលការណ៍ណែនាំរបស់គណៈកម្មាធិការកណ្តាលសមាគមទទួលបានលទ្ធផលល្អប្រសើរនាពេលកន្លងមក៕SRP