ប៉ូលិសខេត្តសៀមរាបបន្តតាមចាប់ខ្លួនក្រុមក្មេងទំនើង
ខេត្តសៀមរាប៖ករណីអំពើហិង្សា ដោយចេតនា (ដេញគប់ និងវាយគ្នា ទៅវិញទៅមក) កាលវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុច ផ្លូវបេតុងបំបែកជាបួន ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប បានចេញអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ភ្លាមៗ។
ជនសង្ស័យទី១/ ឈ្មោះ សាង រេជី ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរគ្មាន ទីកន្លែងកំណើតភូមិស្ពានថ្ម ឃុំស្ពានថ្ម ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង ទីលំនៅបច្ចប្បន្ន ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប (ប្រវត្តិទោសគ្មាន)
-ជនសង្ស័យទី២/ ឈ្មោះ ទិព្វ ប្រសិទ្ធ ភេទប្រុស អាយុ១៤ ឆ្នាំមុខរបរសិសក្ស ស្រុកកំណើត រាជធានីភ្នំពេញ និងទីលំនៅបច្ចប្បន្ន នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប (ប្រវត្តិទោសគ្មាន)
វត្ថុតាងដកហូតបានមួកការពារពណ៌ខ្មៅចំនួន៣ មួក។
យោងតាមទិន្នន័យវិដេអូ ពីកាមេរ៉ាសុវត្ថិភាព និងបណ្តាញសង្គម ព្រមទាំងចម្លើយ សារភាព បច្ចប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកបក្ខពួកផ្សេងទៀតដែលបានរត់គេចខ្លួន សមត្ថកិច្ចបានកំណត់អត្តសញ្ញាណ និងសាវតាបានមួយចំនួនរួចហើយកំពុងស្នើសុំដីកាតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់បន្តទៀត។
សូមបញ្ជាក់ថាអនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕SRP

