សម្ដេចតេជោហ៊ុន សែន៖ គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោកគឺទំនិញខុសច្បាប់ជាទំនិញរត់ពន្ធជាទំនិញបំផ្លាញជាតិនិងប្រមាថជាតិ

សម្ដេចតេជោហ៊ុន សែន៖ គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោកគឺទំនិញខុសច្បាប់ជាទំនិញរត់ពន្ធជាទំនិញបំផ្លាញជាតិនិងប្រមាថជាតិ
0

សម្ដេចតេជោហ៊ុន សែន៖ គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោកគឺទំនិញខុសច្បាប់ជាទំនិញរត់ពន្ធជាទំនិញបំផ្លាញជាតិនិងប្រមាថជាតិ

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅមុនីបន្តិចមានថ្ងៃទី 13 ខែមិថុនាឆ្នាំ 2026 នេះ បានបង្ហាញសារមួយទាក់ទងទៅនឹងឈ្មួញនាំទំនិញសៀមចូលប្រទេសកម្ពុជា។

សាររបស់សម្ដេចតេជោមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ អាចមានការបកស្រាយខុសឬយល់តែធ្វើមិនយល់ឬជាការបំពានឬជាអំពើពុករលួយឬជាប្រមាថជាតិសាសន៍ឯងពីសំណាក់មន្ត្រីខិលខូចនិងឈ្មួញទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមកប្រើប្រាស់នៅកម្ពុជា។

សម្ដេចតេជោហ៊ុន សែន បានបន្តថា ដើម្បីបានជាពន្លឺនិងឈប់ល្ងង់តទៅទៀតខ្ញុំសូមចង្អុលប្រាប់ចំណុចសំខាន់មួយគឺ(ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ)គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោកគឺទំនិញខុសច្បាប់ជាទំនិញរត់ពន្ធជាទំនិញបំផ្លាញជាតិនិងប្រមាថជាតិ។ ពេលដែលព្រំដែនគោកត្រូវបានបិទមនុស្សក៏មិនអាចឆ្លងបានទំនិញក៏មិនអាចឆ្លងបាន។

សម្រាប់មនុស្សនិងទំនិញដែលឆ្លងកាត់តាមផ្លូវទឹកនិងផ្លូវអាកាសពិសេសទំនិញគឺជាសមត្ថកិច្ចរបស់គយដែលជាអ្នកកំណត់ថាខុសច្បាប់ឬត្រូវច្បាប់ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រនិងផ្លូវអាកាសតាម(ព្រលានយន្តហោះ)ភាគីទាំង២កម្ពុជា-ថៃនៅដំណើរការជាធម្មតា។

ត្រូវប្រមូលផ្ដុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោកព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយនិងសូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់ព្រោះទំនិញខ្លះផលិតឆ្នាំ២០២៦ក្រោយព្រំដែនគោកត្រូវបានភាគីបិទ១ឆ្នាំមុនមកម្លេះហេតុអ្វីមានលើទីផ្សារកម្ពុជា។

ម្យ៉ាងទៀតប្រសិនបើទំនិញនោះវាសល់ពិតមែនក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយ។ អ្នកប្រើប្រាស់គឺជាចៅហ្វាយកុំមានប្រាក់ទិញហើយទុកឱ្យគេមើលងាយទាំងសាមីខ្លួនទាំងជាតិសាសន៍៕SRP