ឯកឧត្តមប៉ែន បូណា ប្រាប់ដល់ក្រុមអ្នកនាំពាក្យរាជធានី.ខេត្ត ត្រូវមានសំអាងហេតុសមស្រប កុំយកសាំងទៅចាក់បន្ថែម កុំយកតែរួចខ្លួន កុំទម្លាក់កំហុសលើស្ថាប័នផ្សេង និងកុំបន្ទោសពលរដ្ឋ

ឯកឧត្តមប៉ែន បូណា ប្រាប់ដល់ក្រុមអ្នកនាំពាក្យរាជធានី.ខេត្ត ត្រូវមានសំអាងហេតុសមស្រប កុំយកសាំងទៅចាក់បន្ថែម កុំយកតែរួចខ្លួន កុំទម្លាក់កំហុសលើស្ថាប័នផ្សេង និងកុំបន្ទោសពលរដ្ឋ
0

ឯកឧត្តមប៉ែន បូណា ប្រាប់ដល់ក្រុមអ្នកនាំពាក្យរាជធានី.ខេត្ត ត្រូវមានសំអាងហេតុសមស្រប កុំយកសាំងទៅចាក់បន្ថែម កុំយកតែរួចខ្លួន កុំទម្លាក់កំហុសលើស្ថាប័នផ្សេង និងកុំបន្ទោសពលរដ្ឋ

ជំរុញដល់ក្រុមអ្នកនាំពាក្យរាជធានី.ខេត្ត ត្រូវតែបុរេសកម្មលើកិច្ចការងារព័ត៌មាន និងកិច្ចការគ្រប់គ្រងសាធារណមតិ

លោក សុខ ថុល អភិបាលរងខេត្តសៀមរាប នៅរសៀលថ្ងៃម្សិលមិញ បានដឹកនាំថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធ ចូលរួមក្នុងពិធីសំណេះសំណាល ជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន និងសមាជិកក្រុមអ្នកនាំពាក្យរដ្ឋបាលរាជធានីខេត្ត តាមប្រព័ន្ធវីដេអូ ក្រោមការដឹកនាំរបស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន បូណា បានជំរុញណែនាំដល់ក្រុមអ្នកនាំពាក្យរាជធានី ខេត្ត ត្រូវតែបុរេសកម្ម លើកិច្ចការងារព័ត៌មាន និងកិច្ចការគ្រប់គ្រងសាធារណមតិ ត្រូវធ្វើឱ្យបានលឿន កុំទុកបង្អង់យូរ ដែលនាំឲ្យផលប៉ះពាល់នឹងកាន់តែរីកធំ ត្រូវប្រតិកម្ម ត្រូវប្រយ័ត្នប្រយែង ត្រូវយកស្មារតីទទួលខុសត្រូវជាធំ ការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងមុខមាត់រាជរដ្ឋាភិបាល និងប្រទេសជាតិ ត្រូវមានសំអាងហេតុសមស្រប កុំយកសាំងទៅចាក់បន្ថែម កុំយកតែរួចខ្លួន កុំទម្លាក់កំហុសលើស្ថាប័នផ្សេង និងកុំបន្ទោសពលរដ្ឋ។

ឯកឧត្តម ប៉ែន បូណា មានប្រសាសន៍ថា កម្មវិធីសំណេះសំណាលនាពេលនេះដែរ គឺដើម្បីជំរុញកិច្ចការងារនាំពាក្យនិងព័ត៌មានឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពទាំងការងារប្រតិកម្ម និងបុរេសកម្ម ព្រមទាំងការចែករំលែកបទពិសោធ បញ្ហាប្រឈម និងសំណូមពរ ទាក់ទងកិច្ចការងារនាំពាក្យនិងព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងបង្កើនកិច្ចសហប្រតិបត្តិការ សាមគ្គីភាពរវាងសមាជិកក្រុមអ្នកនាំពាក្យចាប់តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ។ ឯកឧត្តមបានថ្លែងអំណរគុណ កោតសរសើរដល់ក្រុមអ្នកនាំពាក្យរាជធានីខេត្ត កន្លងមកមានភាពសកម្ម ទទួលខុសត្រូវចំពោះអង្គភាពរបស់ខ្លួន លើកិច្ចការងារព័ត៌មាន និងកិច្ចការគ្រប់គ្រងសាធារណមតិផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានរំលឹកពីអភិក្រមនៃការផ្តល់ព័ត៌មាន និងប្រតិកម្មឆ្លើយតបផ្លូវការ ដែលជំហានទី១ Screenshot ហើយវាយត្រាព័ត៌មានក្លែងក្លាយ គណនីក្លែងបន្លំ ពីលើរួចផ្សាយចេញ ជំហានទី២ ចេញសេចក្តីប្រកាសក្នុងទម្រង់ សេចក្តីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ សេចក្តីបំភ្លឺព័ត៌មាន សេចក្តីប្រកាសបដិសេធ និង បង្ហាញភស្តុតាងដោយរៀបចំការចុះទៅកាន់ទីតាំងផ្ទាល់។សំដៅដល់ការគ្រប់គ្រងសតិអារម្មណ៍ សាធារណជនឃើញកាន់តែច្បាស់ និងរីករាយសាទរជាមួយនឹង គុណតម្លៃ និងគោល នយោបាយជាតិ ក៏ដូចជាសមិទ្ធផលលេចធ្លោនានារបស់រាជរដ្ឋាភិបាល និងរបស់អង្គភាព៕SRP

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ