សម្ដេចតេជោហ៊ុន សែនបានប្រកាសថា ដកចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅ ACU ទៀត
ករណីមន្រ្តីកុហកថាជាទុរេនក្នុងស្រុកសម្ដេចតេជោហ៊ុន សែន បានអះអាងថា ដកចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅ ACU ទៀត។
មន្រ្តីផ្លែល្ពៅជារឿងនិទាន_តែចាប់ពីពេលនេះសម្តេចសូមប្តូរពីមន្រ្តីផ្លែល្ពៅ មកជាមន្រ្តីផ្លែទុរេនវិញម្តង។ សម្តេចតេជោហ៊ុន សែន បានប្រកាសបន្ថែមថា៖ សម្តេចនឹងធ្វើការតាមដានរឿងទុរេននេះរហូត។
សម្តេចតេជោ សង្កត់ធ្ងន់ថា ប្រសិនបើសម្តេចជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវិញ, សម្តេចនឹងបញ្ជូនមន្រ្តីទុរេននេះទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ស្រាវជ្រាវលើរឿងនេះបន្ថែម ហើយការដកចេញពីក្របខណ្ឌចំពោះបុគ្គលនេះមិនទាន់គ្រប់គ្រាន់ទេ ត្រូវមើលទៅលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ចោទប្រកាន់តាមផ្លូវតុលាការ ដើម្បីជាការបញ្ជូនសារព្រមានទៅកាន់មន្ត្រីទូទាំងប្រទេស។
សូមជម្រាបថា ស្រីចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចេញលិខិតបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ លោក គឹម ប្រុស ប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបង។
ការចេញលិខិតដកមុខតំណែងនិងលុបចេញពីក្របខណ្ឌនេះបន្ទាប់ពីសម្ដេចតេជោហ៊ុន សែន.បានលើកឡើងពីរករណីលោក គឹម ប្រុស ប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបង កុហកថា ទុរេនដែលលក់នៅផ្សារក្នុងខេត្តបាត់ដំបងគឺយកមកពីខេត្តកំពង់ចាម ប៉ុន្តែទុរេនទាំងនោះគឺនាំចូលពីប្រទេសថៃដែលស្ត្រីអាជីវករអះអាងសារភាពប្រាប់សមត្ថកិច្ចហើយត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការរួចហើយ៕SRP

