អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរពាក់ព័ន្ធពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែន និងបទល្មើស​គ្រប់​ប្រភេទ​ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត​

អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរពាក់ព័ន្ធពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែន និងបទល្មើស​គ្រប់​ប្រភេទ​ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត​
0

អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរពាក់ព័ន្ធពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែន និងបទល្មើស​គ្រប់​ប្រភេទ​ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត​

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងបានមានប្រសាសន៍ណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែន និងបទល្មើស​គ្រប់​ប្រភេទ​ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត​។

ក្នុងនោះដោយសាររដូវវស្សាខិតជិតចូលមកដល់ ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរ មន្ត្រីជំនាញ និងកងកម្លាំងត្រូវពង្រឹងបង្រ្កាបទប់ស្កាត់ បទល្មើសនេសាទខុសច្បាប់ និងបទល្មើសធនធានធម្មជាតិផ្សេងៗ ដើម្បីរួមគ្នាថែរក្សាការពារធនធានធម្មជាតិ។

ឯកឧត្តមបានណែនាំដល់សមត្ថកិច្ច និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត​ឱ្យបន្តទប់ស្កាត់ និងបង្ក្រាបការចរាចរណ៍រថយន្តកែច្នៃខុសបច្ចេកទេស រថយន្តដឹកលើសចំណុះ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍​និង​ភាព​អនាធិបតេយ្យ​តាមដងផ្លូវសាធារណៈ។

ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ឯកឧត្តមអភិបាលខេត្ត ក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងត្រូវបន្តតាមដានឱ្យបានដិតដល់កុំឱ្យមានករណីស្គែមអនឡាញកើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តម ក៏បានបន្តណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធចុះត្រួតពិនិត្យតាមទីតាំងប្រមូលផ្តុំ ជាពិសេសផ្ទះសំណាក់ សណ្ឋាគារ និងទីតាំងសង្យ័យផ្សេងៗ ដើម្បីសំដៅដល់ការទប់ស្កាត់បទល្មើសឆបោកតាមបច្ចេកវិទ្យា (Scam Online) ឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមអភិបាលខេត្តបាត់ដំបងមានប្រសាសន៍បែបនេះ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងប្រចាំខែមេសា នៅសាលប្រជុំសាលាខេត្តបាត់ដំបង៕SRP