អ្នកកាប់បំផ្លាញព្រៃឈើនៅព្រៃឡង់ ចំនួន២នាក់ ត្រូវបានឃាត់ខ្លួន

អ្នកកាប់បំផ្លាញព្រៃឈើនៅព្រៃឡង់ ចំនួន២នាក់ ត្រូវបានឃាត់ខ្លួន
0

អ្នកកាប់បំផ្លាញព្រៃឈើនៅព្រៃឡង់ ចំនួន២នាក់ ត្រូវបានឃាត់ខ្លួន

ខេត្តព្រះវិហារ៖អ្នកកាប់បំផ្លាញព្រៃឈើចំនួនពីរនាក់និងឈើពីរគោយន្ត ត្រូវបានមន្ត្រីឃាត់ខណ:ពេលកំពុងបើកចេញពីព្រៃឡង់។

ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ដោយមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងភ្នំកូនឆ្កែ ស្នាក់ការស្រែវាល និងស្នាក់ការរងពើក នៃដែនជម្រកសត្វព្រៃព្រៃឡង់ ពេលចុះល្បាតបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅក្នុងព្រៃសហគមន៍បង្កនសែនជ័យ ទៅដល់ចំណុចព្រៃល្បើក ស្ថិតនៅក្នុងភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ជាទីតាំងរាយការណ៍ពីបទល្មើសព្រៃឈើ។

ក្រុមល្បាតបានប្រទះឃើញជនសង្ស័យ២នាក់ កំពុងបើកគោយន្តកន្ត្រៃដឹកឈើចំនួន ២គ្រឿង ជាប្រភេទឈើអារលេខមួយ ឈើសុក្រំ រួមជាមួយវត្ថុតាងរណាយន្ត ០១គ្រឿង និងអាវុធកែច្នៃ ប្រើហ្គាស ០១ដើម។

ក្រុមល្បាត បានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងយកទៅរក្សាទុកនៅស្នាក់រងពើក និងកសាងសំណុំរឿងបញ្ជូនជនទៅតុលាការ៕SRP