នគរបាលបានប្រគល់រថយន្តជូនម្ចាស់ទទួលយកទៅប្រើប្រាស់វិញហើយ
ខេត្តសៀមរាប៖ប្រតិកម្មរហ័សនៃស្នងការនគរបាលខេត្តសៀមរាបបានអះអាងថា បច្ចុប្បន្ន រថយន្តខាងលើ ត្រូវបានមន្ត្រីនគរបាលការិយាល័យនិតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ពិនិត្យឯកសារពាក់ព័ន្ធ និងរៀបចំពាក្យស្នើរសុំ ព្រមទាំងទទួលបានការឯកភាព ពីស្ថាប័នតុលាការ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ យើងបានធ្វើការប្រគល់ រថយន្តខាងលើ ជូនម្ចាស់ទទួលយកទៅប្រើប្រាស់វិញហើយ។
សូមជម្រាបថា បន្ទាប់ពីមាន ម្ចាស់គណនី Telegram ឈ្មោះ S N A បានចោទមន្ត្រីនគរបាលការិយាល័យនិតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីព្រលប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ នៅក្នុង Group telegram ផ្ដល់ព័ត៌មាន ទាំង១៣ ក្រុង/ស្រុកក្នុងខេត្តសៀមរាប ថា “បានឃាត់ រថយន្តម៉ាក Toyota Alphard ពណ៌ស០១ គ្រឿង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ យកទៅប្រើប្រាស់ផ្ទាល់ខ្លួន ដោយបើកបរ ទៅព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ” បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើនេះ និងក្រោមការយកចិត្តទុកដាក់ ខ្ពស់ របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រុមការងារ ប្រតិកម្មរហ័សស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូន សាធារណជន មេត្តាជ្រាបថា ករណីនេះ គឺជារឿងយល់ច្រឡំ តែប៉ុណ្ណោះ។
អាស្រ័យហេតុនេះ សូមបងប្អូនសាធារណជន ជ្រាបជាព័ត៌មាន៕SRP

