ឆេះផ្ទះមួយខ្នងនៅស្រុកប្រាសាទបាគងរួមទាំងទ្រព្យសម្បត្តិគ្មានសល់
ខេត្តសៀមរាប៖ផ្ទះមួយខ្នងរួមទាំងទ្រព្យសម្បត្តិក្នុងផ្ទះត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុង។
ហេតុការណ៍បានកើតឡើងនៅថ្ងៃសៅរ៍ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ០៨ និង ១០នាទី រលត់ទៅវិញនៅម៉ោង ៩:៣០នាទី។
ម្ចាស់ផ្ទះ ឈ្មោះ ប៉ក់ គឹមឡាយ ភេទស្រីអាយុ ៤១ ឆ្នាំ នៅចំណុច ភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង។
ហេតុការណ៍នេះបណ្ដាលអោយខូចខាត៖
១. ផ្ទះ ១ខ្នង ទាំងស្រុង ទំហំ ៨ គុណ ៩ ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងឈឺ ជាន់ផ្ទាល់ដីកម្ពស់៩ ម៉ែត្រ
២. សម្ភារៈប្រើប្រាស់ ឆេះទាំងស្រុង រួមមាន ប្លង់ដីចំនួន១១ប្លង់ កាតគ្រីម៉ូតូចំនួន០១ សំបុត្រកំណើតចំនួន០៧ និងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះមួយចំនួន
៣. ចំណែកម្ចាស់ផ្ទះ ពុំមានអ្នករងរបួសឡើយ។
ចំពោះករណីឆេះនេះមិនបណ្ដាលឲ្យប៉ះពាលដល់ផ្ទះដែលនៅជុំវិញនេះទេដោយសាររថយន្តពន្លត់អគ្គីភ័យបានជួយអន្ដរាគមន៍ទាន់ពេល។
ក្នុងពេលកំពុងកើតហេតុរថយន្ដពន្លត់អគ្គីភ័យ ជួយអន្តរាគមន៍៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន
១. រថយន្ដ ស្នងការនគរបាលខេត្ត ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ ឡាន
២. រថយន្ត អធិការដ្ឋាន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ ឡាន
៣.រថយន្តកងរាជអាវត្ថហត្ថខេត្ត ០១គ្រឿង ប្រើប្រាសអស់ ១ឡាន។
មូលលហេតុឆេះបណ្ដាលមកពីផ្ទុះសេខ្សែភ្លើង ទើបបណ្ដាលអោយឆេះផ្ទះតែម្ដង៕SRP

