ឧត្តមសេនីយ៍ឯកលឹម ឡុង កោសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ឧត្តមសេនីយ៍ឯកលឹម ឡុង កោសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
0

ឧត្តមសេនីយ៍ឯកលឹម ឡុង កោសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ឯកឧត្តមឧត្តមសេនីយ៍ឯក លឹម ឡុង អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងជាប្រធានគណៈប្រតិភូ បានថ្លែងនូវការកោសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង ក្នុងការអនុវត្តតួនាទីភារកិច្ច បំពេញការងារកន្លងមក របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានមានប្រសាសន៍បន្តទៀតថា ការចុះធ្វើសវនកម្មនាពេលនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យវាយតម្លៃ ដោយផ្តោតសំខាន់លើការពង្រឹងនៃការងារគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការអភិវឌ្ឍសមត្ថភាពអង្គភាព សំដៅរួមចំណែកពង្រឹង សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងត្រួតពិនិត្យឡើងវិញនូវការតាមដាន ឱ្យស្របតាមបទប្បញ្ញត្តិ និងគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពការងារក្នុងអង្គភាព។

លោកឧត្តមសេរឯងមានប្រសាសន៍បែបនេះនៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញបើកកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានមតិស្វាគមន៍ដោយសេចក្ដីសោមនស្សរីករាយ និងជ្រាលជ្រៅបំផុតចំពោះវត្តមានរបស់ ឯកឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងអង្គពិធីទាំងមូល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ និងបានរាយការណ៍ដោយសង្ខេប អំពីលទ្ធផលកិច្ចប្រតិបត្តិការ ដែលសម្រេចបាននាពេលកន្លងមករបស់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

សូមជម្រាបថាពិធីនេះនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបដោយមានការអញ្ជើញចូលរួមពី គណៈប្រតិភូអមដំណើរ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ ប្រធានមជ្ឈមណ្ឌលស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០០ផងដែរ៕SRP