ឯកឧត្តម សុខ លូ បិទវគ្គបណ្តុះបណ្តាលអប់រំនយោបាយកំរិតមូលដ្ឋាន ជំនាន់ទី៥ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម ជំនាន់ទី៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង

ឯកឧត្តម សុខ លូ បិទវគ្គបណ្តុះបណ្តាលអប់រំនយោបាយកំរិតមូលដ្ឋាន ជំនាន់ទី៥ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម ជំនាន់ទី៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង
0

ឯកឧត្តម សុខ លូ បិទវគ្គបណ្តុះបណ្តាលអប់រំនយោបាយកំរិតមូលដ្ឋាន ជំនាន់ទី៥ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម ជំនាន់ទី៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង

ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលអប់រំនយោបាយកំរិតមូលដ្ឋាន ជំនាន់ទី៥ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម ជំនាន់ទី៥ នៅស្នាក់ការគណៈបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ដែលមានសិក្ខាកាមចូលរួមចំនួន ១៦៦រូប នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក៏បានមានប្រសាសន៍ថ្លែងនូវការកោតសសើរ ចំពោះការខិតខំរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចំណាយពេលវេលា និងគោរពបាននូវបទបញ្ជារបស់វគ្គ ដែលបានចូលរួមក្នុងវគ្គសិក្សានេះ ដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់។

ឯកឧត្តម បានបន្តទៀតថា ឆ្លងកាត់តាមរយៈការបណ្តុះបណ្តាលរយៈពេល ២ថ្ងៃកន្លះកន្លងមក ចាប់ពីថ្ងៃទី៧ ខែឧសភា ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ គឺពិតជាធ្វើឲ្យសិក្ខាកាមគ្រប់រូបទទួលបាននូវធាតុចូលដ៏សំខាន់ ជាពិសេស តាមរយៈ ការធ្វើជាមន្រ្តីដ៏ល្អប្រពៃរបស់គណបក្ស គឺទាមទារឲ្យមានទាំងសមត្ថភាព ទាំងគុណធម៌ មានគុណធម៌ គឺមានអត្តចរិត សីលធម៌ល្អប្រពៃ ស្របនឹងលក្ខន្តិកៈគណបក្ស ហេតុនេះទើបគណបក្សបានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងន័យពង្រឹង និងបង្កើនសមត្ថភាពមន្រ្តីគណបក្ស ហើយសិក្ខាកាមដែលបានឆ្លងកាត់វគ្គអប់រំនយោបាយរបស់គណបក្ស មិនគ្រាន់តែជាកម្លាំងដ៏សកម្មក្នុងការកសាង និងការពារមាតុភូមិបច្ចុប្បន្ននេះប៉ុណ្ណោះទេ តែក៏ជាកម្លាំងបន្តវេន ដើម្បីរក្សាការពារនូវបុព្វហេតុដ៏ឧត្តុង្គឧត្តមរបស់គណបក្សនាពេលអនាគតថែមទៀត។

ឯកឧត្តម ក៏បានសំណូមពរឲ្យសិក្ខាកាមក្នុងជំនាន់ទី៥នេះ សូមចូលរួមចែករំលែកបទពិសោធន៍ ដែលទទួលពីវគ្គនេះ ត្រូវធ្វើការផ្សព្វផ្សាយបន្ត ដើម្បីបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានរៀងរបស់ខ្លួន៕SRP