ក្នុងក្រុមហ៊ុន Huione Pay អ្នកឧកញ៉ា ហ៊ុន តូ អះអាងថា លោកមានហ៊ុន ៣០ភាគរយ តែគ្មានសិទ្ធិចាត់ចែងការងារអ្វីទាំងអស់។

ក្នុងក្រុមហ៊ុន Huione Pay អ្នកឧកញ៉ា ហ៊ុន តូ អះអាងថា លោកមានហ៊ុន ៣០ភាគរយ តែគ្មានសិទ្ធិចាត់ចែងការងារអ្វីទាំងអស់។
0

នៅក្នុងក្រុមហ៊ុន Huione Pay អ្នកឧកញ៉ា ហ៊ុន តូ អះអាងថា លោកមានហ៊ុន ៣០ភាគរយ តែគ្មានសិទ្ធិចាត់ចែងការងារអ្វីទាំងអស់។

គ្មានសិទ្ធិចាត់ចែងការងារ ដោយសារលោក មិនបានដាក់សាច់ប្រាក់សុទ្ធចំនួន៣០ភាគរយចូលក្នុងក្រុមហ៊ុន ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ២០២០។

អ្នកឧកញ៉ា បានបញ្ជាក់ពីមូលហេតុនៃការមិនបង់ប្រាក់ព្រោះ ក្រុមហ៊ុន មិនបានបែងចែកសិទ្ធិអំណាច ឬសិទ្ធិសម្រេចកិច្ចការងារក្នុងក្រុមហ៊ុនដើម្បីឲ្យលោកទទួលខុសត្រូវ ជាពិសេសសិទ្ធិលើការគ្រប់គ្រងចំណូលចំណាយ និងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន៕SRP