តុលាការខេត្តព្រះវិហារ បានសម្រេចឃុំខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធនឹងបទល្មើសកាប់ឈើខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ

តុលាការខេត្តព្រះវិហារ បានសម្រេចឃុំខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធនឹងបទល្មើសកាប់ឈើខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ
0

តុលាការខេត្តព្រះវិហារ បានសម្រេចឃុំខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធនឹងបទល្មើសកាប់ឈើខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ

ក្រសួងបរិស្ថាន បានឱ្យដឹងថា មន្ត្រីជំនាញ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចុះត្រួតពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់អូរស្កាច (តំបន់៩៤) ក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ ស្ថិតក្នុងស្រុកជាំក្សាន្ត នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ បាននាំឱ្យមានការឃាត់ខ្លួនជនសង្ស័យ ៣នាក់ គឺ នុត ជា, ខុន សាស និង សាន វី ពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់ ហើយសំណុំរឿងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ។

តុលាការ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យទាំង៣នាក់ នៅពន្ធនាគារខេត្តព្រះវិហារ ខណៈការស្រាវជ្រាវបន្តកំពុងធ្វើឡើង ដើម្បីស្វែងរកជនពាក់ព័ន្ធផ្សេងទៀត៕SRP