លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបិទកិច្ចប្រជុំស្តីពី “អភិបាលកិច្ច និងការគ្រប់គ្រង” ជូនសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានីខេត្ត…!!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបិទកិច្ចប្រជុំស្តីពី “អភិបាលកិច្ច និងការគ្រប់គ្រង” ជូនសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានីខេត្ត…!!
0

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបិទកិច្ចប្រជុំស្តីពី “អភិបាលកិច្ច និងការគ្រប់គ្រង” ជូនសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានីខេត្ត…!!

ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំស្តីពី “អភិបាលកិច្ច និងការគ្រប់គ្រង” ជូនសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានីខេត្ត នាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ដោយមានវត្តមានចូលរួមដោយផ្ទាល់ពី ថ្នាក់ដឹកនាំ គណៈកម្មាធិការកណ្តាល គណៈកម្មាធិការសាខា អនុសាខាទាំង១៤ក្នុងរាជធានីភ្នំពេញ និងក្រុមប្រតិបត្តិទាំង២៥ រាជធានី-ខេត្ត ថ្នាក់ដឹកនាំ មន្ត្រីប្រតិបត្តិនៃទីស្នាក់ការកណ្តាល និងប្រតិភូ អាយ.ស៊ី.អរ.ស៊ី សរុបប្រមាណ ១៧០ នាក់ និងចូលរួមតាមប្រព័ន្ធអនឡាញដោយគណៈកម្មាធិការពីគ្រប់សាខាផងដែរ។

ក្នុងឱកាសនោះ អង្គពិធីទាំងមូលបានស្តាប់នូវរបាយការណ៍បូកសរុបលទ្ធផលនៃកិច្ចប្រជុំ ថ្លែងដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ដោយបានគូសបញ្ជាក់ ពីលទ្ធផលនៃកិច្ចប្រជុំរយៈពេលពេញមួយព្រឹក ដោយបានពិគ្រោះពិភាក្សាយ៉ាងផុលផុសតាមរយៈបទបង្ហាញសំខាន់ៗ រួមមាន ការងារអភិបាល និងការគ្រប់គ្រង, ការបំពេញការងារប្រកបដោយសុវត្ថិភាព, គោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, និងទស្សនាទានស្តីពី ការប្រារព្ធខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”។ ជាមួយគ្នានេះ កិច្ចប្រជុំបានដាក់ចេញនូវវិធានការពង្រឹងសមត្ថភាពដល់ គណៈអភិបាលល្អ (ត្រូវមានឆន្ទៈ និងយល់ដឹងតួនាទី) និង ក្រុមប្រតិបត្តិល្អ (ត្រូវមានសុចរិតភាព បញ្ញាវៀងវៃ និងជំនាញបច្ចេកវិទ្យា) ដើម្បីធានាបាននូវការឆ្លើយតបបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី Dorsha Nazemi Salman ប្រធានបេសកកម្មថ្មីនៃគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) មានចំណាប់អារម្មណ៍ជូនអង្គពិធីថា លោកស្រីពិតជាមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលបានចូលរួមក្នុងថ្ងៃនេះ និងសម្តែងនូវការកោតសរសើរដោយស្មោះចំពោះកាកបាទក្រហមកម្ពុជា ចំពោះការប្តេជ្ញាចិត្តមិនងាករេក្នុងការបម្រើប្រជាជនដែលងាយរងគ្រោះបំផុតនៅទូទាំងប្រទេស។ ជាមួយគ្នានេះ លោកស្រី បានបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូដ៏រឹងមាំរវាងស្ថាប័នទាំងពីរ ដើម្បីធានានូវនិរន្តរភាពនៃកិច្ចការមនុស្សធម៌ ។ទន្ទឹមនឹងនេះក្នុងនាម ICRC នូវតែបន្តការគាំទ្រ និងភាពជាដៃគូជាមួយកាកបាទក្រហមកម្ពុជា ។

ថ្លែងក្នុងឱកាសនៃពិធីបិទកិច្ចប្រជុំ លោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍ បានពាំនាំព្រះរាជសុវណ្ណីផ្តាំសួរសុខទុក្ខ និងកោតសរសើរពី សម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រមទាំងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមក្នុងបុព្វហេតុមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាកន្លងមក។ បន្ថែមពីលើនេះ លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណលោកស្រី Dorsa Nazami-Salman ប្រធានបេសកកម្មគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC) ដែលតែងផ្តល់កិច្ចសហប្រតិបត្តិការល្អ ការរួមសុខរួមទុក្ខ និងការគាំទ្រផ្សេងៗ ដើម្បីជួយជំរុញដល់កាកបាទក្រហមកម្ពុជា។

ជាលទ្ធផលនៃកិច្ចប្រជុំ លោកជំទាវបណ្ឌិត បានឯកភាពលើទិសដៅការងារបន្តរបស់អង្គប្រជុំជូនគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា-អនុសាខាមានដូចជា៖ (១) អភិបាលកិច្ចល្អ ក្នុងការកំណត់តួនាទីភារកិច្ចយ៉ាងច្បាស់លាស់ (២)ការពង្រឹងតម្លាភាព និងគណនេយ្យភាព ដើម្បីជាដើមទុននៃការជឿទុកចិត្ត (៣)ការបន្តរៀនសូត្រ និងកែលម្អជានិច្ច (៤)កាតព្វកិច្ចក្នុងការរក្សាសុវត្ថិភាពការងារ (៥)ការអនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិ និង(៦)ទិវា ៨ ឧសភា មិនត្រឹមតែជាការកៀរគរមូលនិធិតែម៉្យាងនោះទេ តែគឺជាចលនាមនុស្សធម៌ដ៏ផុលផុសផងដែរ។

សូមបញ្ជាក់ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត ក៏បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសថ្នាក់ជាតូបការ ប្រគេនព្រះគ្រូនាគមុនីសត្ថាសុខុមោ នី សុវណ្ណមុនីរ៉េត និងជូនលោកព្រឹទ្ធាចារ្យ ទួន ទេស ជាកិច្ចបញ្ចប់នៃពិធីផងដែរ៕SRP