បង្ក្រាបរថយន្តដឹកឈើចេញពីដែនជម្រកសត្វព្រៃព្រះរកា-ឆែប
មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានបើកប្រតិបត្តិការស្ទាក់ចាប់រថយន្តដឹកឈើខុសច្បាប់មួយគ្រឿង ដែលកំពុងធ្វើសកម្មភាពឆ្លងកាត់តំបន់ការពារធម្មជាតិ។
ការបង្ក្រាបធ្វើឡើងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នៅក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងបទល្មើស រួមមាន៖ រថយន្ត១គ្រឿង ម៉ាក Highlander ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2AP-1443 ,ឈើប្រភេទសុក្រំ ចំនួន ០.៨៦៧ ម៉ែត្រត្រីគុណ។ ដោយឡែក តៃកុងរថយន្តដឹកឈើ មិនត្រូវបានឃាត់ខ្លួននោះឡើយ។
សូមជម្រាបថាជំនួញឈើខុសច្បាប់នៅតែបន្តកើតមាន នៅលើដែនដីរដ្ឋបាលខេត្តព្រះវិហារ ជាពិសេសការលួចដឹកចេញពីដែនជម្រកសត្វព្រៃព្រះរកា-ឆែប៕SRP

