កិច្ចប្រជុំវឌ្ឍនភាពការងារ កម្មវិធី «មនសិការពលរដ្ឋល្អ» នៅទីស្នាក់ ស.ស.យ.ក ខេត្តសៀមរាប

កិច្ចប្រជុំវឌ្ឍនភាពការងារ កម្មវិធី «មនសិការពលរដ្ឋល្អ» នៅទីស្នាក់ ស.ស.យ.ក ខេត្តសៀមរាប
0

កិច្ចប្រជុំវឌ្ឍនភាពការងារ កម្មវិធី «មនសិការពលរដ្ឋល្អ» នៅទីស្នាក់ ស.ស.យ.ក ខេត្តសៀមរាប

ខេត្តសៀមរាប៖ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមជាមួយលោកជំទាវ ដាំ ដារីនី អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកម្មវិធី “មនសិការពលរដ្ឋល្អ” លោកជំទាវ ស្រូយ សុជាតិ ប្រធានប្រត្តិបត្តិកម្មវិធី “មនសិការពលរដ្ឋល្អ” និងឯកឧត្តមលោកជំទាវ លោក លោកស្រី ប្រធានអនុប្រធាន សមាជិក សមាជិកាក្រុមការងារប្រតិបត្តិ និងក្រុមការងារកម្មវិធីមនសិការពលរដ្ឋល្អ។

កិច្ចប្រជុំនេះនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦
នៅទីស្នាក់ ស.ស.យ.ក ខេត្តសៀមរាប។

ជាកិច្ចចាប់ផ្ដើម លោកជំទាវ ស្រូយ សុជាតិ ប្រធានប្រត្តិបត្តិបានធ្វើបទបង្ហាញរាយការណ៍ពីវឌ្ឍភាពការងារ លោកជំទាវក៏បានរំលេចពីវឌ្ឍភាពនៃដំណើរការកម្មវិធីក្នុងឆ្នាំ២០២៦ និងការអនុវត្តសាកល្បងថ្នាក់និទស្សន៍នៅតាមបណ្ដាល-រាជធានីខេត្តទាំង១២ និងឯកឧត្តម សេរី ជំនះ ប្រធានក្រុមការងារបណ្ដុះបណ្ដាល និងធនធានមនុស្ស បានរបាយការណ៍សង្ខេបស្តីពី ដំណើរការទូទៅនៃការអនុវត្តគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» ឆ្នាំ២០២៦។

ក្នុងឧកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងអំពីគោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីតាមដានវឌ្ឍភាពការងារទាំងលើការងារសម្រេចបាន ការងារកំពុងអនុវត្ត បញ្ហាប្រឈម និងសំណូមពរ ព្រមទាំងទិសដៅការងារឆ្ពោះទៅមុខ នៃក្រុមការងារកម្មវិធី “មនសិការពលរដ្ឋល្អ” ក្នុងនោះដែរឯកឧត្តមប្រធានសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារកម្មវិធី “មនសិការពលរដ្ឋល្អ” ដែលដឹកនាំដោយ លោកជំទាវ ដំា ដារីនី និងលោកជំទាវ ស្រូយ សុជាតិ។ ជាមួយគ្នានោះដែរ ឯកឧត្តមប្រធានបានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ប្រកបដោយទំនួលខុសត្រូវ និងស្មារតីម្ចាស់ការខ្ពស់។ កិច្ចប្រជុំក៏បានពិភាក្សាយ៉ាងស៊ីជម្រៅលើទិសដៅការងារបន្ត ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងថែមទៀត៕SRP