អ្នកប្រើឧបករណ៍ឆក់ត្រីម្នាក់ត្រូវបានចាប់ខ្លួននៅស្រុកជីក្រែង
ខេត្តសៀមរាប៖ជនសង្ស័យប្រើឧបករណ៍ឆក់ត្រីម្នាក់ត្រូវបានចាប់ខ្លួនខណៈកំពុងធ្វើសកម្មភាព។
ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះ នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រ ឃុំអន្លង់សំណរ ស្រុកជីក្រែង ដឹកនាំដោយលោក វរសេនីយ៍ទោ ខេង ពៅ នាយសេនាធិការតំបន់ប្រតិបត្តិការសឹករងភូមិភាគ៤ កម្លាំងសហការចូលរួមមាន÷ផ្នែករដ្ឋបាលជលផលដំដែក , សង្កាត់រដ្ឋបាលជលផលអន្លង់សំណរ និងសហគមន៍នេសាទស្ទឹងជ្រៅ ប្រតិបត្តិការនៅចំណុចពុកគល់និងចំណុចខ្វែងស្ទឹងកំបុត្រ។
កិច្ចប្រតិបត្តិការនេះបង្រ្កាបបាន បទល្មើសជាក់ស្តែងចំនួន ០២ ករណី ដោយកាប់បំផ្លាញចោល នៅនឹង កន្លែងមាន នេសាទដោយឧបករណ៍លបរ៉ាវដែលមានក្រឡាតូចជាង ៣ សង់ទីម៉ែត្រ
ក្បាលលបរ៉ាវ ចំនួន ៨ គ្រឿងរបាំងសាច់អួន ប្រវែង៩០០ម៉ែត្រ ចឹម្រឹង ចំនួន៣០០ដើម។
ការល្បាត នេះបង្ក្រាបជនសង្ស័យ ប្រើប្រាស់ឧបករណ៍ ឆក់មួយករណីបានជួបប្រទះកំពុងលួចឆក់ត្រី ក្នុង តំបន់ការពារ និងអភិរក្ស ត្រីមេពូជជលផល ផ្ទោលស្រោង ស្ថិតក្នុង ភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ជនសង្ស័យឈ្មោះឡាយ ម៉ក់ ភេទប្រុសអាយុ ២១ឆ្នាំ រស់នៅភូមិស្ទឹងជ្រៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ វត្ថុតាងរួមមាន: កាណូតស្មាច់ ចំនួន១ គ្រឿង បណ្ដោយ ៥,៤ ម៉ែត្រទទឹង ០,៨ម៉ែត្រ ជម្រៅ ០.៤ម ម៉ាស៊ីន ហុីណូតាកម្លាំង ៣៥សេះ អាំង ម៉ូទ័រ ចំនួន០១គ្រឿង អាគុយ ៥០អំពែរ ចំនួន០១គ្រឿង ដងឆក់ ចំនួន០១គូ . ខ្សែភ្លើង ប្រវែង ៣ម៉ែត្រ ត្រី ចំនួន២០ គក្រ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបង្កសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីបន្តនីតិវិធីតាមច្បាប់ស្តីពីជលផល៕SRP

