ចុះបង្ក្រាបមុនពេលដែលឈ្មួញដឹកចេញទៅចែកចាយតាមខេត្ត
ខេត្តព្រះវិហារ៖លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីនាយផ្នែករដ្ឋបាលព្រៃឈើ នឹងនាយសង្កាត់ព្រៃឈើស្រុករវៀង សហការជាមួយអាជ្ញាធរមូលដ្ឋាននគបាលប៉ុស្តិ៍ចុះបង្រ្កាបទីតាំងលាក់ឈើ ដែលមេឈ្មួញយកមកផ្ញើទុកនៅផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅភូមិឬស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ។
ក្នុងការចុះបង្ក្រាបឈើជាច្រើននេះ នៅពេលមេឈ្មួញប្រមូលទិញឈើទុកកំពុងលួចលាក់ដើម្បីដឹកយកចេញទៅចែកចាយនៅបណ្តាខេត្តនានា ហើយក្នុងការបង្ក្រាបនេះរាល់វត្ថុតាងទាំងអស់ត្រូវបានមន្រ្តីជំនាញរដ្ឋបាលព្រៃឈើដឹកជញ្ជូនយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុករវៀងដើម្បីចាត់ការតាមនីតិវិធី។
បើតាមប្រភពប្រតិបត្តិការនេះ រកឃើញឈើប្រភេទឈើក្រម ឈើធ្នង់ នឹងប្រភេទឈើនាងនួន៕SRP

