ស្នងការខេត្តសៀមរាប ដឹកនាំកម្លាំងផែនជំនាញ ចុះបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅសាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន រុនតាឯក

ស្នងការខេត្តសៀមរាប ដឹកនាំកម្លាំងផែនជំនាញ ចុះបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅសាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន រុនតាឯក
0

ស្នងការខេត្តសៀមរាប ដឹកនាំកម្លាំងផែនជំនាញ ចុះបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅសាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន រុនតាឯក

ខេត្តសៀមរាប៖ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនៅថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជើញចុះត្រួតពិនិត្យ ដឹកនាំកម្លាំងផែនជំនាញ ចុះបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ នៅសាលាបឋមសិក្សា និង វិទ្យាល័យ ហ៊ុន សែន រុនតាឯក ដែលស្ថិតនៅក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។

សូមបញ្ជាក់ផងដែលថា ចំពោះការស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សាមីខ្លួនត្រូវភ្ជាប់ឯកសារយោងរួមមាន៖
១-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត។
២-សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ(បញ្ជាក់នីត្យានុកូលកម្ម) ឬលិខិតបញ្ជាក់ទីលំនៅ។
៣-ប្រជាពលរដ្ឋខ្មែរដែលកំពុងបំពេញជាបព្វជិតក្នុងព្រះពុទ្ធសាសនា ត្រូវភ្ជាប់ឯកសារបន្ថែម៖ ឆាយា ឬសង្ឃដីកា ឬសុទ្ធិបត្រ។ ករណីលាចាកសិក្ខាបទសាមីខ្លួន ត្រូវស្នើសុំប្តូរទិន្នន័យនៅលើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ រួមមានរូបថត និងអាសយដ្ឋាន។
ចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬ មានសុពលភាពតិចជាង១៨០ថ្ងៃ(៦ខែ) សូមអញ្ជើញទៅបំពេញបែបបទបន្តសុពលភាពឡើងវិញ។
ដោយតម្រូវភ្ជាប់ឯកសារយោងសម្រាប់ស្នើសុំរួមមាន៖
១- អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាព។
២-ករណីផ្លាស់ប្តូរអាសយដ្ឋាន សូមភ្ជាប់ឯកសារ(សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ បញ្ជាក់នីត្យានុកូលកម្ម ) ឬលិខិតបញ្ជាក់ទីលំនៅ។

ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់មន្រ្តីនគរបាលជំនាញតាមរយៈទូរស័ព្ទលេខ☎️ 078 246 501, 078 250 025, 095 880 025, 012 690 691, 078 918 918៕SRP