ព្រឹត្តិការណ៍សង្រ្កាន្ត នៅខេត្តបាត់ដំបងឆ្នាំនេះ នឹងមានរៀបចំពិធីបង្ហាញពីរបៀបធ្វើម្ហូបខ្មែរសម្រាប់ផ្ដល់ជូនបងប្អូនពលរដ្ឋ ភ្ញៀវទេសចរបានភ្លក្សឱ្យដឹងពីរសជាតិដ៏ឆ្ងុយឆ្ងាញ់នៃម្ហូបអាហារអ្នកបាត់ដំបង

ព្រឹត្តិការណ៍សង្រ្កាន្ត នៅខេត្តបាត់ដំបងឆ្នាំនេះ នឹងមានរៀបចំពិធីបង្ហាញពីរបៀបធ្វើម្ហូបខ្មែរសម្រាប់ផ្ដល់ជូនបងប្អូនពលរដ្ឋ ភ្ញៀវទេសចរបានភ្លក្សឱ្យដឹងពីរសជាតិដ៏ឆ្ងុយឆ្ងាញ់នៃម្ហូបអាហារអ្នកបាត់ដំបង
0

ព្រឹត្តិការណ៍សង្រ្កាន្ត នៅខេត្តបាត់ដំបងឆ្នាំនេះ នឹងមានរៀបចំពិធីបង្ហាញពីរបៀបធ្វើម្ហូបខ្មែរសម្រាប់ផ្ដល់ជូនបងប្អូនពលរដ្ឋ ភ្ញៀវទេសចរបានភ្លក្សឱ្យដឹងពីរសជាតិដ៏ឆ្ងុយឆ្ងាញ់នៃម្ហូបអាហារអ្នកបាត់ដំបង

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃនេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសពិនិត្យការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៦ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានសង្កត់ធ្ងន់ថា ក្នុងព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំនេះនឹងមានរៀបចំពិធីបង្ហាញពីរបៀបធ្វើម្ហូបខ្មែរសម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានភ្លក្សឱ្យដឹងពីរសជាតិដ៏ឆ្ងុយឆ្ងាញ់នៃម្ហូបអាហារអ្នកបាត់ដំបង។

ឯកឧត្តម បានណែនាំដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក នាំយកផលិតផលដែលមានសក្ដានុពលនៅតាមបណ្ដាក្រុង ស្រុករបស់ខ្លួនមកតាំងបង្ហាញ និងលក់ជូនដល់ភ្ញៀវ។

ឯកឧត្តម សុខ លូ បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធត្រូវពន្លឿនការរៀបចំតុបតែងលម្អនៅតាមទីតាំងសំខាន់ៗឱ្យបានរួចរាល់មុនព្រឹត្តិការណ៍សង្រ្កាន្តចូលមកដល់។
ឯកឧត្តម ណែនាំដល់អាជ្ញាធរ និងកងកម្លាំងត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

សូមជម្រាបថា ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៦នេះ នឹងរៀបចំឡើងតាមបែបសាសនា ប្រពៃណីទំនៀមទម្លាប់របស់ខេត្តបាត់ដំបងដោយមានបែងចែកជាតំបន់សាសនាសម្រាប់រៀបចំពិធីសាសនាផ្សេងៗ,តំបន់ភូមិយើងសម្រាប់តាំងបង្ហាញផលិតផលក្នុងស្រុក,ព្រាបសន្តិភាព,រូបសំណាកសេះមាសនិងកន្លែងទទួលទានអាហារ, តំបន់ភូមិអាហារខ្មែរដើម្បីបង្ហាញពីរបៀបធ្វើម្ហូបអាហារ និងបង្អែមខ្មែរ ,ស្តង់ម្ហូបអាហារ, តំបន់ផ្សារខ្មែរ,ស្តង់ពិព័រណ៍ទូទៅ, ភូមិល្បែងប្រជាប្រិយ និងតំបន់សួនសិល្បៈដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុល។

ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីជាផ្នែកមួយជួយបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្ត និងបង្កើនទាក់ទាញភ្ញៀវទេសចរ ហើយព្រឹត្តិការណ៍សង្ត្រាន្តឆ្នាំនេះគឺមិនមានការប្រគុំតន្ត្រីខ្នាតធំ ការប្រើរថយន្តបាញ់ទឹក និងការលេងប៉ាតម្ស៉ៅនោះទេជំនួសមកវិញដោយការលេងល្បែងប្រជាប្រិយខ្មែរ។

ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំនេះធ្វើឡើងដើម្បីលើកស្ទួយថែរក្សាប្រពៃណីវប្បធម៌ខ្មែរផ្សារភ្ជាប់ជាមួយការដឹងគុណវីរៈកងទ័ព ៕SRP