ចាប់ខ្លួនស្ដ្រីម្នាក់ ករណីក្លែងឯកសារនិងបន្លំស្នាមមេដៃអ្នកដទៃ

ចាប់ខ្លួនស្ដ្រីម្នាក់ ករណីក្លែងឯកសារនិងបន្លំស្នាមមេដៃអ្នកដទៃ
0

ចាប់ខ្លួនស្ដ្រីម្នាក់ ករណីក្លែងឯកសារនិងបន្លំស្នាមមេដៃអ្នកដទៃ

សមត្ថកិច្ចបានចាប់ខ្លួនស្ដ្រីម្នាក់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឈ្មោះ សួន សុភ័ក្រ អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍័សែនជ័យ រាជធានីភ្នំពេញ។

យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះបានឲ្យដឹងថា ខ្លួនត្រូវបានឈ្មោះ សួន សុភ័ក្រ និងបក្ខពួក ប្តឹងទាមទារប្រាក់ដោយចោទថា ខ្លួន និងកូនស្រី ជំពាក់ប្រាក់ដោយមានកិច្ចសន្យាបញ្ចាំ មានមូលប្បទានប័ត្រ និងវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុដើម្បីធានាបំណុល។

ពួកគេព្រួតប្តឹងខ្លួនថា រួមគ្នាជាមួយកូនស្រីមិនសងបំណុលពួកគេ ហើយពួកគេថែមទាំង ប្តឹងឃាត់ទ្រព្យសម្បត្តិរបស់ខ្លួន​ ទាំងដែលខ្លួនមិនដឹងអ្វីសោះដែលការពិតវាជារឿង របស់គេនិងកូនស្រីខ្លួនតែប៉ុណ្ណោះ។ ចំណែកវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិផ្សេងៗ ដែលបន្សល់ទុកពីស្វាមីដែលបានធ្វើមរណៈកាលកន្លងទៅ ត្រូវបានកូនស្រីចាញ់ការឃោសនារបស់ពួកគេ បានយកទៅបញ្ចាំជាមួយក្រុមនេះ ទាំងគ្មានស្នាមដៃរបស់ខ្លួនថែមទៀត។

ចំពោះករណីដែលកូនស្រី ខ្ចីប្រាក់ពួកគេ គឺពួកគេបានរឹបអូសយកអចលនទ្រព្យផ្តាច់មុខរបស់គ្នាអស់ទៅហើយ តែមិនអស់ចិត្តពួកគេមកឃាត់ទ្រព្យសម្បត្តិ និងទាញខ្លួនឲ្យចូលជាសហបំណុល ព្រមទាំងប្ដឹងរឿងផ្សេងៗទៀត។

យោងតាមកំណត់មួយបក្ខពួកដែលនៅពីក្រោយខ្នងរបស់ស្រ្តីឈ្មោះ សួន សុភ័ក្រ បានបង្ខំឲ្យជនរងគ្រោះចេញសែកទៅឈ្មោះ សួន សូនីតា ចំនួន៣សន្លឹក, ទៅឈ្មោះ តាំង យុកសឹម ចំនួន៤សន្លឹក និងឈ្មោះរបស់ខ្លួន (សួន សុភ័ក្រ) ចំនួន៥សន្លឹក សរុបជាទឹកប្រាក់រហូតដល់លានដុល្លារ ក្នុងគោលបំណងទុកជាភស្តុតាងចាត់វិធានការតាមច្បាប់។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងធ្វើការសួរនាំ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕SRP