អភិបាលខេត្តសៀមរាប មានគម្រោង តម្លើងបង្គោលភ្លើងសូឡា បំភ្លឺបំភឺជាតិលេខ ៦ ពីព្រំប្រទល់ខេត្តកំពង់ធំ រហូតទៅដល់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ
ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបានបង្ហាញជំហរដោយមានគម្រោង តម្លើងបង្គោលភ្លើងសូឡា បំភ្លឺបំភ្លឺជាតិលេខ ៦ ពីព្រំប្រទល់ខេត្តកំពង់ធំ រហូតទៅដល់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ។
លោកលី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាបនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបានបញ្ជាក់ថា ក្នុងឱកាស លោក Doan Chinh អនុប្រធានក្រុមហ៊ុនមិត្តហ្វូន និងក្រុមការងារ បានជួបសំដែងការគួរសមជាមួយ ឯកឧត្តមប្រាក់ សោភ័ណអភិបាលខេត្តសៀមរាប នៅព្រឹកមិញនេះ ក្រុមហ៊ុនមិត្តហ្វូន
បានបង្ហាញមិនត្រឹមតែ ផលិតផលសេវាទូរសព្ទរបស់ខ្លួនតែប៉ុណ្ណោះទេ ក្រុមហ៊ុនថែមទាំងអាចធ្វើបង្គោលភ្លើងសូឡាបានទៀតផង។
ជាការឆ្លើយតបក្នុងន័យចំណុចនេះ ឯកឧត្តមប្រាក់ សោភ័ណអភិបាលខេត្តសៀមរាប បានលើកឡើងពីគម្រោង តម្លើងបង្គោលភ្លើងសូឡា បំភ្លឺបំភឺជាតិលេខ ៦ ពីព្រំប្រទល់ខេត្តកំពង់ធំ រហូតទៅដល់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ នៅពេលដែលរដ្ឋបាលខេត្តមានលទ្ធភាពថវិកាគ្រប់គ្រាន់នឹងធ្វើការដេញថ្លៃជាសាធារណៈផងដែរ។
សូមជម្រាបថាននៅសាលាខេត្តសៀមរាប
នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុនមិត្តហ្វូន
បានបង្ហាញគម្រោង ក្នុងការតម្លើងបង្គោលភ្លើងសូឡា តាមបណ្ដោយផ្លូវជាតិ ពីព្រំប្រទល់ខេត្តកំពង់ធំ រហូតដល់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ ដែលជាផ្នែកមួយ ក្នុងការអភិវឌ្ឍខេត្តសៀមរាប ឲ្យកាន់តែមានសោភណ្ឌភាព សុវត្ថិភាព និងភាពងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការរស់នៅ និងធ្វើដំណើរ។
ក្នុងជំនួបនេះ លោក Doan Chinh បានបង្ហាញពីគោលបំណង នៃការរួមចំណែកចំពោះគម្រោងទីក្រុងឆ្លាតវៃ (Smart City) ក្នុងការអភិវឌ្ឍទីក្រុងសៀមរាប ដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនី ជំនួសដោយការប្រើប្រាស់ថាមពលសូឡា ការគ្រប់គ្រងប្រព័ន្ធភ្លើងចរាចរណ៍ រួមជាមួយការតម្លើងកាមេរ៉ាសុវត្ថិភាព នៅក្នុងទីប្រជុំជនផងដែរ។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Metfone ដែលបានចូលរួមសហការអភិវឌ្ឍន៍ខេត្តជាមួយនឹងរដ្ឋបាលខេត្ត ពិសេសចូលរួមគម្រោងទីក្រុងឆ្លាតវៃ (Smart City) ឱ្យកាន់តែប្រសើរឡើងថែមទៀត៕SRP

