ក្រុមហ៊ុនសម្បត្តិដានីញ៉ែល បន្តជីកយកអាចម៍ដី ជ្រៅ អាចហួសលិខិតអនុញ្ញាត ទាន់មានមន្ត្រីជំនាញចុះទប់ស្កាត់

ក្រុមហ៊ុនសម្បត្តិដានីញ៉ែល បន្តជីកយកអាចម៍ដី ជ្រៅ អាចហួសលិខិតអនុញ្ញាត ទាន់មានមន្ត្រីជំនាញចុះទប់ស្កាត់
0

ក្រុមហ៊ុនសម្បត្តិដានីញ៉ែល បន្តជីកយកអាចម៍ដី ជ្រៅ អាចហួសលិខិតអនុញ្ញាត ទាន់មានមន្ត្រីជំនាញចុះទប់ស្កាត់

ខេត្តសៀមរាប៖ក្រុមហ៊ុន សម្បត្តិ ដានីញ៉ែល បានរងការរិះគន់ថាជីកយកអាចម៍ដីដ៏ជ្រៅមួយកន្លែងអាចហួសនិងលិខិតអនុញ្ញាត ដោយករណីនេះមិនទាន់ឃើញមានមន្ត្រីជំនាញពាក់ព័ន្ធចុះទប់ស្កាត់នៅឡើយ។

ទីតាំង ក្រុមហ៊ុន សម្បត្តិ ដានីញ៉ែល ជីកយកអាចម៍ដីលក់យ៉ាងអាណាធិបតេយ្យនេះ ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។

ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកាយដីរបស់ក្រុមហ៊ុន សម្បត្តិ ដានីញ៉ែល បាននឹកឡើងថា កាកាយដីជ្រៅបែបនេះនាំឲ្យមានហានិភ័យកើតឡើងមិនទាន់ឃើញក្រុមមន្ត្រីជំនាញចុះពិនិត្យនោះទេ បើទោះបីរងការចោទប្រកាន់ថា ម្ចាស់អាជីវកម្មមួយនេះបានផ្កើនលើច្បាប់អនុញ្ញាត ដែលចេញដោយរដ្ឋបាលខេត្តសៀមរាប យ៉ាងណាក៏ដោយ។

ប្រជាពលរដ្ឋបានបន្តថា មួយរយះពេលចុងក្រោយនេះ គេឃើញក្រុមអ្នកសារព័ត៌មាន បានចុះទៅផ្តិតយករូបភាពផ្សព្វផ្សាយនិងរាយការណ៍ ទៅជំនាញពាក់ពន្ធ័ ចំពោះទីតាំង របស់ក្រុមហ៊ុនមួយនេះ ត្រូវបានគេយាមហាមយ៉ាងតឹងរឹងមិនឲ្យចូលក្នុងទីតាំងគេឡើយ ក៏ប៉ុន្តែក្រុមអ្នកសារព័ត៌មាន ព្យាយាមប្រម៉ាញ់រូបចេញផ្សាយព្រោងព្រាតនិងរាយការណ៍ផងដែរ។ ចំពោះក្រុមហ៊ុននេះ ត្រូវបានអាជ្ញាធរបកស្រាយខុសៗគ្នា ក្នុងការរាយការណ៍របស់អ្នកសារព័ត៌មាន ចំណុចនេះបណ្តោយអោយក្រុមហ៊ុនមួយនេះ មានមហិចតាបន្តជីកយកអាចម៍ដីរហូតដល់ក្បាលប្រែត ដោយមិនខ្វល់ខ្វាយនិងការរិះគន់អ្វីទាំងអស់។

ប្រជាពលរដ្ឋរស់នៅភូមិភ្នំក្រោមបានប្រាប់ ទីភ្នាក់ងារ
សារព័ត៌មានថា ក្រុមហ៊ុនសម្បត្តិ ដានីញ៉ែល បានធ្វើការជីកយកអាចម៍ដីខាងលើនេះ ជាយូរឆ្នាំមកហើយ តែពួកគាត់មិនដឹងថា គេស្របច្បាប់ឬយ៉ាងណានោះទេ។ ទោះជាយ៉ាងណាប្រជាពលរដ្ឋសង្ឃឹមថាមន្ត្រីជំនាញពាក់ព័ន្ធនឹងចុះទៅទប់ស្កាត់បង្ក្រាបរបស់ ក្រុមហ៊ុនសម្បត្តិ ដានីញ៉ែល ជាក់ជាពុំខានឡើយ។

ជុំវិញករណីនេះទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីក្រុមហ៊ុន សម្បត្តិ ដានីញ៉ែល បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះដោយមិនមានលេខទំនាក់ទំនង៕SRP