អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ

អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ
0

អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ

អ្នកសារព័ត៌មានចំនួន២រូប៖ លោក ព្រំ សុផៃ និពន្ធនាយករងកាសែតកោះសន្តិភាព និងលោក ស៊ាង ប៊ុនសុង ចាងហ្វាង Sunday News ត្រូវបានសមត្ថកិច្ចការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅកន្លែងផ្សេងគ្នា រួចបញ្ជូនមកកាន់ស្នងការខេត្តតាកែវ ដើម្បីសាកសួរ។

បើគិតត្រឹមព្រឹកថ្ងៃនេះ ទាំងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ កំពុងស្ថិតក្នុង ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅឡើយស្របពេលក្រុមគ្រួសារពួកគាត់ រួមនិងអ្នកសារព័ត៌មានជាច្រើន បានតាមដានរឿងនេះ ដោយផ្ទាល់នៅក្បែរទីតាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ។

ទន្ទឹមនិងនេះ បងប្អូនអ្នកសារព័ត៌មានមិត្តរួមអាជីព រាប់សិបនាក់ផ្សេងទៀតក៏កំពុងតាមដានចំណាត់ការរបស់សមត្ថកិច្ចយ៉ាងដិតដល់បំផុតផងដែរ។

សេចក្តីរាយការណ៍បានឱ្យ”ដើមរាំង”ដឹងថា ការឃាត់ខ្លួនអ្នកសារព័ត៌មានទាំង២នាក់ នេះ ពាក់ព័ន្ធករណី៖ ញុះញង់បង្កភាពចលាចលក្នុងសង្គម ក្រោយពួកគាត់ចុះផ្សាយពាក់ព័ន្ធទីតាំង Online Scam មួយកន្លែង។

ទោះជាយ៉ាងណាក្ដី ក្រុមគ្រួសារលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ រួមនិងបងប្អូនអ្នកសារព័ត៌មានមិត្តរួមអាជីព រាប់សិបនាក់ សុំស្នើយ៉ាងទទូចដល់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍.ពិនិត្យអប់រំ នឹងដោះលែងពួកគាត់ឱ្យមានសេរីភាពវិញដោយក្ដីអនុគ្រោះ៕SRP