ករណីប្រទះឃើញសពបណ្ដែតទឹកនៅភូមិស្រះស្រង់ខាងជេីង​ មិនមែនរឿងឃាតកម្ម

0

ខេត្តសៀមរាប៖សមត្ថកិច្ចមូលដ្ឋានបានអះអាងប្រាប់ពីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ករណីប្រទះឃេីញសពលង់ទឹក​ នៅចំនុចលូស​ ភូមិស្រះស្រង់ខាងជេីង​ សង្កាត់​នគរធំ​ ក្រុងសៀមរាប នៅវេលា​ម៉ោង​១១និង១០នាទី​ ថ្ងៃទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២៥​ ម្សិលមិញ មិនមែនជារឿងឃាតកម្មនោះទេ។

សមត្ថកិច្ចបន្តថាជនរងគ្រោះមានឈ្មោះ​ ភា​ ណាត​ អាយុ៣៩ឆ្នាំ​ មុខ​របរសប្បកម្ម​ រស់នៅភូមិរហាល​ សង្កាត់​នគរ​ធំ​ ក្ក្រុសៀមរាប​ (មានជំងឺប្រសៃប្រសាទ)។

បើតាមសមត្ថកិច្ច យោងការពិនត្យរបស់គ្រូពេទ្យ​ និង​ កោសល្យវិច័យ​ បានសន្និដ្ឋានថា​ ជនរងគ្រោះបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕SRP