ជនជាតិឥណ្ឌាលក់ម៉ុងម្នាក់ ទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ នៅក្រុងសៀមរាប

ជនជាតិឥណ្ឌាលក់ម៉ុងម្នាក់ ទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ នៅក្រុងសៀមរាប
0


ជនជាតិឥណ្ឌាលក់ម៉ុងម្នាក់ ទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ នៅក្រុងសៀមរាប

ខេត្តសៀមរាប៖ជនជាតិឥណ្ឌាម្នាល់បានទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យជនបរទេសម្នាក់ទទួលមរណភាពនេះ ‎នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការខេត្តសៀមរាប បានដឹកនាំក្រុមការងារ ជំនាញចរាចរណ៍ និងព្រហ្មទណ្ឌ ចុះពិនិត្យទីតាំង ដែលកើតមាននៅលើផ្លូវបេតុង ក្រោយភូមិវប្បធម៌ចាស់ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងពីចន្លោះម៉ោង០១ ដល់ម៉ោង២:៣០ នាទីព្រឹកទាបភ្លឺ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦  បណ្តាលឲ្យជាជនជាតិឥណ្ឌា ឈ្មោះ  SINGH BAIJNATH ភេទប្រុស ឆ្នាំកំណើត 01.11.1999 មុខរបរលក់ម៉ុង ស្លាប់ដោយសារមានស្នាមរងរបួស ផ្នែក ក ធ្ងន់ធ្ងរ និងមានបាក់ឆ្អឹងកំភួនដៃផ្នែកខាងស្តាំ និងឆ្អឹងដងកាំបិត ផ្នែកខាងស្តាំ ផងដែរ។
‎
‎សូមជម្រាបថា ករណីនេះក្រោយទទួលបានព័ត៌មាន ថាមានប្រទះឃើញ ជនបរទេសម្នាក់ដេកស្លាប់ នៅចំណុចលើផ្លូវបេតុង ក្រោយភូមិវប្បធម៌ចាស់ ភ្លាមៗ មន្ត្រីនគរបាល ជំនាញចរាចរណ៍ និងព្រហ្មទណ្ឌខេត្ត/ក្រុងសៀមរាប រួមទាំងរថយន្តសង្គ្រោះ បានទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ និងនាំយកសាកសពទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។  ដោយឡែក នៅកន្លែងកើតហេតុ មន្ត្រីនគរបាលជំនាញឃើញមាន ម៉ូតូ១ គ្រឿង ម៉ាក Honda PCX ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1IG-5001 (បែកអាវ និងខូចខាតផ្នែកខាងឆ្វេង), ស្បែកជើង១ គូ, ទូរស័ព្ទដៃ១ គ្រឿង ម៉ាក Iphone បន្ទះដែកមួយដុំជាបំណែកម៉ូតូរបស់ជនរងគ្រោះ (ជាកម្មសិទ្ធិជនរងគ្រោះ) និងកញ្ចក់ផាសអាប់១ ចំហៀង ផ្នែកខាងស្ដាំ បន្សល់ទុក នៅបរិវេណកន្លែងកើតហេតុ។
‎
‎យោងតាមការបំភ្លឺរបស់មិត្តភក្កិរបស់ជនរងគ្រោះ ចំនួន០២ នាក់ បានឲ្យដឹងថា បន្ទាប់ពីផឹកស្រាបៀរ អស់ម្នាក់៣ កំប៉ុង ក្នុងភោជនីយដ្ឋានមួយកន្លែង ម្តុំផ្លូវកេសរកូល នៅវេលាម៉ោង១២:១៦ នាទីអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែឆ្នាំដដែល ជនរងគ្រោះ បានប្រាប់ឱ្យ មិត្តភក្ត្រចំនួន០២នាក់ អោយនៅចាំខ្លួន ដោយគាត់ ជិះម៉ូតូម៉ាក HONDA PCX ចេញទៅយកមិត្តស្រី របស់ខ្លួន តែក្រោយពី រងចាំជាង៤០ នាទី មិនឃើញ ជនរងគ្រោះត្រឡប់មកវិញ ពួកគាត់ ក៏បានទូរស័ព្ទ ទៅរកជនរងគ្រោះជាច្រើនដង ប៉ុន្តែមិនមានអ្នកឆ្លើយតបសោះ លុះដល់វេលាម៉ោងប្រហែល២:៣០នាទីរំលងអធ្រាត្រ ថ្ងៃខែឆ្នាំដដែល មិត្តភក្កិទាំង០២ នាក់នេះ ក៏សម្រចចិត្តជិះម៉ូតូត្រលប់ទៅគេងនៅបន្ទប់ជួលក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែវិញ ពេលជិះដល់ត្រង់ចំណុច ផ្លូវបេមិនស្គាល់ឈ្មោះភូមិ ស្រាប់តែឃើញមានរថយន្តសង្គ្រោះ និងសមត្ថកិច្ចជាច្រើននាក់កំពុងពិនិត្យកន្លែងកើតហេតុ ពួកគាត់ក៏បានឈប់ម៉ូតូចូលទៅមើល ទើបដឹងថាជនរងគ្រោះ ឈ្មោះ SINGH BAIJNATH ជាមិត្តភក្តិរបស់ខ្លួនបានស្លាប់បាត់ហើយ។
‎
‎យោងតាមការពិនិត្យមើល វិដេអូពីកាមេរ៉ាសុវត្ថិភាព (នៅកន្លែងកើតហេតុមិនមានឡើយ) នៅតាមតម្រាយផ្លូវធ្វើដំណើរ មុនពេលកើតហេតុ  ជនរងគ្រោះ បានបើកបរម៉ូតូតែម្នាក់ឯង ក្នុងទិសដៅ ពីទិសខាងកើតទៅទិសខាងលិច ក្នុងល្បឿនលឿន។
‎
‎បន្ទាប់ពីបានធ្វើការពិនិត្យកោសល្យវិច័យលើសាកសព យោងតាមចម្លើយបំភ្លឺ របស់មិត្តភក្កិជនរងគ្រោះ ក៏ដូចជាទិន្នន័យ ពីកាមេរ៉ាសុវត្ថិភាព ករណីខាងលើនេះ មន្ត្រីនគរបាលជំនាញ និងក្រុមគ្រូពេទ្យបានសន្និដ្ឋាន ជាបឋមថា ស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍។
‎
‎បច្ចុប្បន្ន ដោយមានលិខិតអនុញ្ញាតពីស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា សាកសព ត្រូវបានប្រគល់ជូន លោក VINOD YADAV ភេទប្រុស ជនជាតិឥណ្ឌា ត្រូវជាមិត្តភក្កិ របស់ជនរងគ្រោះ យកទៅរៀបចំបូជា៕SRP