អាជ្ញាធរខេត្តសៀមរាប ជារៀងរាល់ឆ្នាំតែងតែប្រារព្ធទិវាជាតិនៃការចងចាំ ដើម្បីបង្ហាញការសោកស្តាយ ពលរដ្ឋកម្ពុជារាប់លាននាក់ ដែលបានសម្លាប់យ៉ាងឃោឃៅ ដោយប៉ុលពត

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានអះអាងថា ជារៀងរាល់ឆ្នាំ អាជ្ញាធរខេត្តតែងតែប្រារព្ធទិវាជាតិនៃការចងចាំ ដើម្បីបង្ហាញការសោកស្តាយ នឹករលឹកនិងឧទ្ទិសដល់វិញ្ញាណក្ខន្ធ ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ ដែលបានសម្លាប់យ៉ាងឃោឃៅ ដោយរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត ជាការចងចាំមិនអាចបំភ្លេចបាន។ កានិមន្ត អញ្ជើញចូលរួមរបស់ព្រះសង្ឃ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋនាឱកាសនេះ ជាការបង្ហាញឲ្យឃើញអំពីសមានចិត្តសោកស្តាយ នឹករលឹក ចំពោះប្រជាជនកម្ពុជាគ្រប់រូប ដែលបានសម្លាប់ដោយរបបខ្មៅងងឹតនេះ។

សូមជម្រាបថាអាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ព្រឹកមិញនេះ ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមទិវាជាតិនៃការចងចាំ ២០ឧសភា ២០២៥ និងមានពិធីរាបបាត្រព្រះសង្ឃ ក្រោមវត្តមាន និមន្ត ជាព្រះគណៈអធិបតី និងអធិបតីពីសំណាក់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម (សិរីសុវណ្ណោ) គណៈមហានិកាយ ឧត្តមទីប្រឹក្សា គណៈសង្ឃនាយក សមាជិកថេរសភាព្រះពុទ្ធសាសនាកម្ពុជា ឯកឧត្តម អ៊ាន ឃុន ទីប្រឹក្សារាជរដ្ឋាភិបាល នៅវត្តទេពពោធិ៍វង្ស (ហៅវត្តថ្មីឬវត្តក្បាលខ្មោច) ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលពីសំណាក់ព្រះមេគណទាំងពីរគណៈ មន្រ្តីសង្ឃខេត្ត ឯកឧត្ត លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ សិស្សានុសិស្ស គរុសិស្ស យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហម យាយជី តាជី បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ៕SRP