គណៈកម្មការ​ ប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាម​ ទទួល​ជំនួយ អង្ករ១០តោន ពី​ក្រុមហ៊ុន អេមរុ ណេតធឺ រ៉ាយស

0

ខេត្តកំពង់ចាម៖លោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​លោក​​ខ្លូត​ ផន​ ប្រធាន​ក្រុម​ក្រុមប្រឹក្សា​ខេត្ត​ នៅព្រឹកមិញនេះ បាន​ទទួល​ជំនួយ​អង្ករ​ម្លិះ​ប្រាំង​ ចំនួន​១០​តោន​ ពីតំណាងក្រុមហ៊ុន អេមរុ ណេតធឺ រ៉ាយស៍ ដែល​បាន​ចូលរួម​ជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការ​បង្ការ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ ​ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​ ក៏ដូចជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំង​មូល​ផង​ដែរ​។

លោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន អេមរុ ណេតធឺ រ៉ាយស៍​ ដែល​បាន​ផ្តល់​ជំនួយ​ជាអង្ករ​ ចំនួន​១០តោន​ ជូន​ដល់​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ ខេត្តកំពង់ចាម​ សម្រាប់យកទៅ​ចាត់ចែង​ តាមតម្រូវការចាំបាច់ ក្នុង​យុទ្ធនាការ​នានា​ ជាពិសេស​ក្នុង​ការ​ចុះផ្សព្វផ្សាយ​ណែនាំ​​អំពី​វិធានការ​​ចាំបាច់នានា​ ​ក្នុង​​ការ​បង្ការ​រទប់ស្កាត់​ការ​រីករាលដាល​ ​នៃ​វីរុស​កូរ៉ូណា​(កូវីដ​១៩)​ ជា​ពិសេស​ការចុះ​ផ្សព្វផ្សាយ​ដល់​បងប្អូនពលករ​ ដែលទើបតែត្រឡប់មកពីក្រៅប្រទេស​វិញ ឲ្យ​ពួក​គាត់​ស្វែងយល់​អំពី​ ​ការ​ដាក់​ឲ្យ​នៅដាច់ដោយ​ឡែក​រយៈពេល​១៤ថ្ងៃ​ ដេីម្បី​សុខសុវត្ថិភាពក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល​ផងដែរ​៕SRP

សរសេរមតិយោបល់