កូនភ្លោះប្រុស០៣នាក់ នៅខេត្តសៀមរាប បានទទួល អំណោយ របស់ សម្តេចតេជោ ហ៊ុន សែន និងភរិយា

0

ខេត្តសៀមរាបះលោកសេង ទៀង ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមដំណើរដោយ លោក គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាបនៅព្រឹកមិញនេះ បានអញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចគិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ទៅប្រគល់ជូនកូនភ្លោះ០៣នាក់ ប្រុសទាំង៣ ដែលទើបនឹងសំរាលនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ វេលាមម៉ោង៤ល្ងាច នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។

លោកសេង ទៀង មានប្រសាសន៍ថា អំណោយដែលផ្តល់ជូនក្រុមគ្រួសារកូនភ្លោះទាំង៣នាពេលនេះ គឺសម្តេចមិនបានប្រកាន់ពូជសាសន៍នោះទេ ហើយក៏មិនប្រកាន់និន្នាការនយោបាយដែរ ឲ្យតែបងប្អូនប្រសូតបានកូនភ្លោះ៣ គឺកូនទាំងនោះ ជាចៅរបស់សម្តេចពីរ ហើយនឹងទទួលបានអំណោយដូចៗគ្នា ហើយមកដល់ពេលនេះ ការមកចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនដល់កូនភ្លោះទាំង៣នាក់នេះ គឺជាលើកទី៣៦១ហើយ។
សូមជំរាបថាកូនភ្លោះទាំង៣នាក់ខាងលើមានឪពុក ឈ្មោះ លាង ប៊ុនធាវ អាយុ២៤ឆ្នាំ និងម្តាយឈ្មោះ មុន សុផន អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិ ក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
អំណោយរបស់សម្តេចតេជោ និងសម្តេចគិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលបានប្រគល់ជូនដល់កូនភ្លោះទាំងបីខាងលើមានដូចជា៖ អង្ករ២០០គីឡូក្រាម ទឹកដោះគោ០១កេស ស្ករស០៥គីឡូក្រោម ក្រម៉ា០២ សារ៉ុង០២ និងថវិកា៥លានរៀលផងដែរ៕SRP

សរសេរមតិយោបល់