អភិបាលខេត្តកំពង់ចាម និងអភិបាលខេត្តកណ្ដាល រួមគ្នាអនុវត្ត បទបញ្ជារបស់ រាជរដ្ឋាភិបាល ដើម្បីសុខសុវត្ថិភាព ប្រជាពលរដ្ឋ

0

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោកអ៊ុនចាន់ដា និងអភិបាលខេត្តកណ្តាល លោកគង់ សោភ័ណ នៅរសៀលថ្ងៃទី១១ខែមេសា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យរួមគ្នារវាងខេត្តទាំងពីរ ក្នុងការធ្វើដំណើរបំលាស់ទីរបស់បងប្អូន ប្រជាពលរដ្ឋនៅលើផ្លូវជាតិលេខ៦ស្ថិតក្នុង ឃុំសំបូរ  ស្រុកបាធាយ  ត្រង់ចំណុច ព្រំប្រទល់ខេត្តកំពង់ចាមនិងខេត្តកណ្តាល។

គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្តកំពង់ចាមបានអោយដឹងថាថ្នាក់ដឹកនាំខេត្តទាំងពីរបានកំណត់ដល់ប្រជាពលរដ្ឋដែលឆ្លងកាត់ ត្រូវរួមគ្នាពិនិត្យមើលលិខិតស្នាមនិងគោលបំណងច្បាស់លាស់ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀតបាន។ជាមួយគ្នានោះលោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមបានធ្វើការផ្តាំផ្ញើដល់កងកម្លាំងគ្រប់គោលដៅទាំងអស់ត្រូវយកចិតទុកដាក់ក្នុង ការអនុវត្តតាមបទបញ្ជារបស់ សម្តេចតេជោហ៊ុន សែន ឲ្យបានម៉ឺងម៉ាត់បំផុតនិងមានប្រសិទ្ធភាពខ្ពស់ព្រមទាំង អនុវត្តវិធានការអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋឲ្យបានយល់នូវបទបញ្ជារបស់រាជរដ្ឋាភិបាលដែលបានដាក់នាពេលនេះគឺក្នុងគោលបំណងសុខសុវត្ថិភាពសម្រាប់យើងទាំងអស់គ្នាចាកឆ្ងាយពី វីរុសកូរ៉ូណា(កូវីដ-១៩) ដែលកំពុងរាតត្បាតនេះ៕SRP

សរសេរមតិយោបល់