ខេត្តបន្ទាយមានជ័យ៖ក្រុមមន្រ្តីគយខេត្តបន្ទាយមានជ័យបានចុះបង្ក្រាបទីតាំងកន្លែងលក់គ្រឿងអេឡិចត្រូនិចដ៏ធំមួយកន្លែងដែលសង្ស័យថា ជាទំនិញគេចពន្ធ ។
ការបង្ក្រាបធ្វើឡើងចំណុច យីហោ(ស៑ុយ ម៉េង គ្រួយ) ក្នុងក្រុងប៉ោយប៉ែត កាលពីនៅរសៀលថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៤។
ប្រភពបានឲ្យដឹងថាទីតាំងទំនិញខាងលើត្រូវបាន
មន្ត្រីគយរដ្ឋាករខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងចម្រុះ ចុះបង្ក្រាបដោយមានការចូលរួមជាព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យផងដែរ។
ប្រភពបានបញ្ជាក់ទៀតថាក្រោយត្រួតពិនិត្យគេឃើញ កម្លាំងមន្ត្រីគយរដ្ឋាករខេត្តបន្ទាយមានជ័យ បានរកឃើញ និង រឹបអុះទំនិញមួយចំនួន ដែលសង្ស័យជាទំនិញគេចពន្ធខុសច្បាប់ រួចក៏ជញ្ជូនដាក់លើរថយន្ត ដើម្បីយកទៅ ឱ្យម្ចាស់ទំនិញ ចូលខ្លួនដោះស្រាយបង់ពន្ធឱ្យបានត្រឹមត្រូវ ស្របទៅតាមផ្លូវច្បាប់ផងដែរ៕SRP

