បុរសម្នាក់ នាំស្រីស្នេហ៍ឡើងឋានសួគ៌ ក្នុងផ្ទះសំណាក់ លេបថ្នាំសម្រើប គាំងបេះដូងស្លាប់ លើបង្គង

សមត្ថកិច្ចបានប្រាប់អ្នកសារព័ត៌មានថាបុរសវ័យចំណាស់ម្នាក់ បានដាច់ខ្យល់ស្លាប់ ក្នុងផ្ទះសំណាក់បង្កការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុច ផ្ទះសំណាក់ស្រែមានលាភ ស្ថិតនៅលើដងផ្លូវជាតិលេខ៨ ក្នុងភូមិគគរ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ មាន ឈ្មោះ សាំង ស៊ីន ភេទប្រុសអាយុ៥៤ឆ្នាំ មានស្រុកកំណើតនៅឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង បច្ចុប្បន្ន មានគ្រួសារ ដោយរស់នៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។

សេចក្ដីរាយការណ៍បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីរសៀលទី០៨ ខែតុលានេះឈ្មោះ សាំង ស៊ីន បានចូល”ផ្ទះសំណាក់ស្រែមានលាភ “បន្ទប់លេខ៣ ដោយមួយសន្ទុះក្រោយមក នារី ដែលជាដៃគូរបស់គាត់ បានចូលមកតាមក្រោយ តាមការណាត់ ដើម្បីឡើងឋានសួគ៌ជាមួយគ្នា។

លុះ១ម៉ោងក្រោយមក នារីដែលជាដៃគូ ក៏បានចេញពីបន្ទប់ទៅមុនបាត់ទៅ ដោយបន្សល់ទុក បុរសរងគ្រោះ នៅក្នុងបន្ទប់តែម្នាក់ឯង ខណៈបុគ្គលិកផ្ទះសំណាក់ ក៏ពុំបានចាប់អារម្មណ៍នោះទេ។

រហូតដល់ព្រលប់ ថ្ងៃដដែល ផុតម៉ោងហើយនោះ នៅតែពុំឃើញបុរសខាងលើ ចេញពីបន្ទប់ដោយសង្ស័យ បុគ្គលិកផ្ទះសំណាក់ ឈ្មោះ សេង សុខនី ភេទស្រី ក៏បានដើរទៅមុខបន្ទប់  ដោយគោះទ្វារ និងបើកទ្វារ ដែលមិនចាក់គន្លឹះ ស្រាប់តែឃើញ ជនរងគ្រោះ ឈ្មោះ សាំង ស៊ីន ដេកស្លាប់លើពូកបាត់ទៅហើយ.និងរាយការណ៍ដល់សមត្ថកិច្ច។

រហូតដល់ព្រឹកទី០៩.១០.២០២៤ សមត្ថកិច្ចចំរុះ ដឹកនាំដោយព្រះរាជអាជ្ញារងខេត្តព្រៃវែង បានចុះធ្វើការពិនិត្យ និងធ្វើកោសលវិច្ឆ័យ.និងប្រគល់ស..ពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យ នៅឯស្រុកកំណើត។

ជុំវិញករណីនេះ សមត្តកិច្ចមូលដ្ឋានបានប្រាប់ថា ជនរងគ្រោះ ឈ្មោះ សាំង ស៊ីន”គឺស្លាប់ដោយសារគាំងបេះដូង លេបថ្នាំសម្រើបអស់១គ្រាប់” ខណៈនារីជាដៃគូ ត្រូវគេបង្ហើបថា មានវ័យជាង៤០ឆ្នាំ នៅឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង នាងមានប្ដី ដែលកំពុងធ្វើការចំណាកស្រុក នៅប្រទេសថៃ។
បច្ចុប្បន្ន សាកសពឈ្មោះ សាំង ស៊ីន  កំពុងធ្វើបុណ្យតាមប្រពៃណីនៅឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង៕SRP