ភ្នំពេញ៖មានការលើកឡើងថាចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោកស្រី ចាយ ផានី ពាក់ព័ន្ធបទល្មើសរំលោភលេីទំនុកចិត្ត និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ( ចេញសែកអត់លុយ ) ។
ប្រភពបានបន្ថែមថា ខណៈពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមស្វែងរកចាប់ខ្លួនលោកស្រី ចាយ ផានី ដេីម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
ពាក់ព័ន្ធករណីនេះ ទីភ្នាក់ងារ សារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនអាចទាក់ទងសុំការបំភ្លឺពី លោកស្រី ចាយ ផានី បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP