ខេត្តសៀមរាប៖ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈបើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៥និង២០នាទី ថ្ងៃទី២២ ខែមីនាឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២៧៧-២៧៨ ស្ថិតក្នុងភូមិជ្រៃ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តម៉ាកHyundai Starex ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BS- 2087 បើកបរដោយឈ្មោះថរ មិនាកា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកបរ ក្នុងទិសដៅពីកើតទៅលិច បានបុកម៉ូតូ០១គ្រឿងម៉ាក C125 ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1N- 5925 បើកបរដោយឈ្មោះចិន សាឡោម ភេទស្រី បើកបរតែម្នាក់ឯង។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះឈ្មោះចិន សាឡោម ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។
បច្ចុប្បន្នសាកសព សមត្ថកិច្ច បានប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត និងម៉ូតូរក្សាទុកនៅអធិការនគរបាលស្រុក៕

