ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ «ប្រកាសប្រាប់ឲ្យម្ចាស់អាជីវកម្មទំនិញ មធ្យោបាយដឹកទំនិញល្មើស» ដែលរងការបង្ក្រាបរួសរាន់ចូលខ្លួនបង់ពន្ធអាករនិងពិន័យតាមច្បាប់ស្តីពីគយជាធរមាន

0

ខេត្តបន្ទាយមានជ័យ៖ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ បានប្រកាសឲ្យម្ចាស់អាជីវកម្មទំនិញ ដែលរងការបង្ក្រាបរួសរាន់ចូលខ្លួនបង់ពន្ធអាករនិងពិន័យតាមច្បាប់ស្តីពីគយជាធរមាន។ នេះបើតាមសេចក្ដីជូនដំណឹងចុះធ្វើនៅខេត្តបន្ទាយមានជ័យ, ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ដែលទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ ទទួលបាននៅថ្ងៃទី នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។

តាមសេចក្តីជូនដំណឹងបានបង្ហាញថា ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស នៃអគ្គ នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានកិត្តិយស សូមជម្រាបលោក-លោកស្រី ជាម្ចាស់ទំនិញ (ទោចក្រក្រយានយន្តរថយន្តទំនិញ ព្រមទាំងមធ្យោបាយដឹកទំនិញល្មើស) ដែលត្រូវបានបង្ក្រាបកន្លងមក ដោយមន្ត្រីគយនៃ ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ រហូតដល់ថ្ងៃជូន ដំណឹងនេះ (ដូចមានក្នុងតារាងកំណត់ហេតុល្មើសច្បាប់គយភ្ជាប់ជាមួយ) ដែលមិនទាន់បានចូលខ្លួនបង់ពន្ធ អាករ និងពិន័យ មេត្តាជ្រាបថា៖ ដើម្បីទទួលបានទំនិញរបស់លោក-លោកស្រីទៅប្រើប្រាស់ ឬធ្វើអាជីវកម្ម សូមលោក-លោកស្រីមេត្តារួសរាន់ចូលខ្លួនបង់ពន្ធអាករនិងពិន័យតាមច្បាប់ស្តីពីគយជាធរមាន។

ក្នុងករណី លោក-លោកស្រី មិនបានចូលខ្លួនមកបំពេញកាតព្វកិច្ចគយឲ្យបានមុនរយៈពេល៩០ថ្ងៃ (កៅសិបថ្ងៃ) នៃការ ជូនដំណឹងនេះ នោះទំនិញរបស់លោក-លោកស្រីនឹងក្លាយជាទំនិញគ្មានការទាមទារ (លោក-លោកស្រីពុំមាន សិទ្ធិបង់ពន្ធអាករនិងពិន័យលើទំនិញរបស់ខ្លួនទៀតឡើយ)។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក-លោកស្រីជាម្ចាស់ទំនិញទាំងអស់ដែលមាននៅក្នុងតារាង កំណត់ហេតុល្មើសច្បាប់គយ មេត្តាជ្រាបជាដំណឹង និងរួសរាន់មកបំពេញកាតព្វកិច្ចបង់ពន្ធ អាករ និងពិន័យ ឲ្យបានទាន់តាមវេលាកំណត់។

ព័ត៌មានបន្ថែមលោក-លោកស្រីអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនិងអាសយដ្ឋានខាងក្រោម​៖ 085 777 550/ 017449 959 សូមលោក-លោកស្រី ទទួលនូវការស្រលាញ់រាប់អានពីខ្ញុំ។ សូមអរគុណ!