ខេត្តសៀមរាប៖យុវជនម្នាក់បើកម៉ូតូបុកជាមួយរថយន្តបណ្ដាលឱ្យស្លាប់ភ្លាមៗ។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៥និង៥០នាទី ថ្ងៃទី១៥ ខែមីនាឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ ដោយម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 1H- 4775 បើកបរដោយឈ្មោះនួន ភក្ដី ភេទប្រុស អាយុ២៤ ឆ្នាំ នៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរតែម្នាក់ឯង ក្នុងទិសដៅពីលិចទៅកើត បានបុករថយន្តម៉ាកHyudai ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2H -1697 បើកបរក្នុងទិសដៅពីកើតទៅលិច បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ជាអ្នកបើកបរម៉ូតូ។
សមត្ថកិច្ចបានបន្តថា ករណីនេះ ក្រោយកាត់ហេតុសមត្ថកិច្ចបានចុះទៅវាស់វែង និងប្រគល់សាកសពអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ឯរថយន្ត និងម៉ូតូរក្សាទុកនៅអធិការនគរបាលស្រុក។ ចំណែកតៃកុងរថយន្តបានរត់គេចខ្លួនបាត់៕

