គម្រោងសេវាកម្មយានយន្តអគ្គិសនី គ្រោងសាកល្បងនៅខេត្តសៀមរាប​ ដេីម្បីកាត់បន្ថយការបំពុលបរិស្ថាន

ខេត្តសៀមរាប៖លោក Kim Jih Yuk​ នាយកក្រុមហ៊ុនBFLABS​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម​ អភិបាលខេត្ត ដែលឆ្លៀតឱកាសដ៏មានតម្លៃអញ្ជេីញជួបសម្តែងការគួរសមនាពេលនេះ។

លោក​ នាយកក្រុមហ៊ុនបានបន្តថា​គោលបំណងជួបនាពេលនេះ​ ដើម្បីពិភាក្សាក្នុងការអនុវត្តសាកល្បងគម្រោងសេវាកម្ម ទោចក្រយានយន្តអគ្គិសនី ដែលប្រើប្រាស់បច្ចេកវិទ្យាផ្លាស់ប្តូរអាគុយ ដោយមានការគាំទ្រពីក្រសួងដែនដី ហេដ្ឋារចនា សម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ។​ គម្រោងនេះ​ ក៏បានអនុវត្តនៅខេត្តស្វយ័តពិសេស Jeju នៃសាធារណរដ្ឋកូរ៉េ​ ជាតំបន់ទេសចរណ៍ដែលមានសក្តានុពលដូចជាខេត្តសៀមរាបផងដែរ។

លោក Kim Jih Yuk​ នាយកក្រុមហ៊ុន BFLABS​ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស ជំនួបសម្តែងការគួសម​ និងការចុះហត្ថលេខាលេីលិខិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោង K-City Network នៅសាលាខេត្តសៀមរាប នាថ្ងៃសុក្រនេះ។

នៅក្នុងជំនួប ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អអភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណដល់ប្រតិភូ ដែលឆ្លៀតពេលដ៏មានតម្លៃ ដេីម្បីចូលរួមជួបសម្តែងកាតគួរសម ដេីម្បីពិភាក្សាការងារ​អំពីសាកល្បងគម្រោងសេវាកម្ម ទោចក្រយានយន្តអគ្គិសនីនេះ។

អអភិបាលខេត្ក៏បានឯកភាពគ្នាបង្កើតនូវលិខិតផ្តួចផ្តើមមួយ ក្នុងគោលបំណងដើម្បីអនុវត្តសាកល្បងគម្រោងសេវាកម្ម ទោចក្រយានយន្តអគ្គិសនីនៅខេត្តសៀមរាប​ ដេីម្បីកាត់បន្ថយនូវការបំពុលបរិស្ថាន។

សូមជម្រាបថា ជំនួបសម្តែងការគួរសម​ និងចុះហត្ថលេខាលេីលិខិតផ្តួចផ្តើម ស្តីពីកិច្ចសហប្រតិបត្តិការ លើគម្រោង K-City Network រវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា​ ដឹកនាំដោយឯកត្តម​ ប្រាក់​ សោភ័ណ​ អភិបាលខេត្ត​ និង ក្រុមហ៊ុន BFLABS Inc., VERYWORDS Inc., GreeGo Inc. នៃសាធារណរដ្ឋកូរ៉េ​ ដឹកនាំដោយលោក Kim Jih Yuk​ នាយកក្រុមហ៊ុន BFLABS​ ព្រមទាំងមានការចូលរួមពីលោក​ យុន​ លីនណេ​ អភិបាលរងខេត្ត​ នាយករងរដ្ឋបាល​ និងទីចាត់ការពាក់ព័ន្ធផងដែរ៕