ករណីគ្រឿងញៀន! សមត្ថកិច្ចសៀមរាប ឃាត់ខ្លួនអ្នកចម្រៀងម្នាក់ និង៤នាក់ទៀត

ករណីគ្រឿងញៀន! សមត្ថកិច្ចសៀមរាប ឃាត់ខ្លួនអ្នកចម្រៀងម្នាក់ និង៤នាក់ទៀត

ខេត្តសៀមរាប៖ អ្នកចម្រៀងម្នាក់និងមនុស្សចំនួន៤នាក់ទៀត ត្រូវបានសមត្ថកិច្ចចម្រឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន។

ការឃាត់ខ្លួនធ្វើឡើង នៅវេលាម៉ោង០២និង៥០នាទី ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅចំណុចលើប៉េតុងបុរីសៀងណាំ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងពេលសមត្ថកិច្ច
បានចេញល្បាតការពារធានាសន្តិសុខ សណ្ដាប់ធ្នាប់ បង្ការទប់ស្កាត់រាល់បទល្មើស និងត្រួតពិនិត្យសកម្មភាពក្មេងទំនើង នាពេលយប់ ក្នុងភូមិសាស្រ្តក្រុងសៀមរាប។

បើតាមសមត្ថកិច្ច ក្នុងពេលត្រួតពិនិត្យ ឃាត់ម៉ូតូម៉ាកស្មាស់វី C100 ផ្លាកលេខសៀមរាប 1H-1965 ចំនួន០១គ្រឿង ដែលជិះគ្នាចំនួន០2នាក់ ហៅសួរនាំហើយបានឆែកឃើញថ្នាំញៀននៅ និងខ្សែរមួកសុវត្តិភាព:

១.ឈ្មោះ ហុញ ថៃ  ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរធ្វើសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប(ថ្នាំញៀនលាក់ក្នុងមួកសវត្តិភាព)។

២.ឈ្មោះ ថន ផល្លា  ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរធ្វើសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប(អ្នករួមដំណើរធ្វើតេស្តមានសារធាតុញៀននៅក្នុងខ្លួន)។

ជាមួយគ្នានេះដែរសមត្ថកិច្ចបាន
បន្តនិតិវិធីឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់បន្ថែមទៀត៖
១.ឈ្មោះ សែម សំភ័ស អាយុ១៩ ឆ្នាំភេទប្រុស មុខរបរកូនកាំបិត រស់នៅភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
២.ឈ្មោះ សូត្រ រ៉ូឃី អាយុ២៨ឆ្នាំ ភេទប្រុស មុខរបរច្រៀង រស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
៣.ឈ្មោះ វ័ន្ត វ៉ាន  អាយុ៣៨ ឆ្នាំ ភេទប្រុស មុខរបរសន្តិសុខ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។
.
បើតាមសមត្ថកិច្ច ករណីនេះ ឃុតខ្លួនមនុស្ស៥នាក់
ដកហូតវត្ថុតាងរួមមាន:
-ម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកកចំនួន០៣កញ្ចប់
-ម៉ូតូចំនួន០២គ្រឿង
.ទូរស័ព្ទចំនួន០៧គ្រឿង
បច្ចុប្បន្ន:ជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅការិយាល័យគ្រឿងញៀនអនុវត្តតាមនិតិវិធី៕