ខេត្តសៀមរាប៖មនុស្សចំនួនបីនាក់បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះចរាចរណ៍។
ហេតុការណ៍បានកើតឡើង នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៥និង០០នាទី លើលេខ២០២ ពីស្រុកពួក ទៅស្រុកអង្គជុំ ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលរដ្ឋត្រីញ័រ ក្នុងភូមិឈូក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ដោយ (ម៉ូតូបុកបង្គោលថ្ម ហាមមិនអោយរថយន្តធុនធំចូល)។
គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូម៉ាក ហុងដាឌ្រីម ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ សៀមរាប 1AF-9039 បើកបរដោយឈ្មោះ ឡែម ពិត ភេទប្រុស អាយុ១៨ ឆ្នាំ នៅភូមិសំបួរ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប (គ្មានមួកសុវត្ថភាព របួសធ្ងន់) មានដឹកមនុស្ស២នាក់
១/.ឈ្មោះ ហាយ ឈួ ភេទប្រុស អាយុ២២ឆ្នាំ(មានពាក់មួកសុវត្ថិភាព របួសស្រាល)
២.ឈ្មោះ ឈិញ សិត ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិឃុំ ជាមួយគ្នា (មានពាក់មួកសុវត្ថិភាព របួសស្រាល) បើកបរទិសដៅពីត្បូងទៅជើង ។
+ករណីនេះបណ្តាលអោយ:
– របួសធ្ងន់មនុស្ស០១នាក់: ឈ្មោះ ឡែម ពិត ជាអ្នកបើកបរម៉ូតូ
-របួសស្រាលមនុស្ស០២នាក់
១/ឈ្មោះ ហាយ ឈូ ជាអ្នករួមដំណើរ
២/ឈ្មោះ ឈិញ សិត ជាអ្នករួមដំណើរ
ខូចខាត: ម៉ូតូ ១គ្រឿង (ធ្ងន់)។
ហេតុការណ៍នេះមូលហេតុ បើកបរក្នុងស្ថានភាពស្រវឹង។ កម្លាំងផ្នែកជំនាញសហការណ៍ជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រីញ័រ បានចុះវាស់វែងនិងសង្គ្រោះជនរងគ្រោះ ទៅមន្ទីពេទ្យប្រមូលវត្ថុតាងមកទុកនៅអង្គភាព ដើម្បីចាត់ការតាមនិតិវិធី៕