ខេត្តព្រះវិហារ៖ទីតាំងច្រកទ្វារព្រំដែនអានសេះ កំពុងក្លាយជាកន្លែងឈ្មួញនាំចូលទំនិញគេចពន្ធ ពីប្រទេសថៃចូលមកចែកចាយ តាមបណ្ដាខេត្តនានាយ៉ាងគ្រឹកគគ្រេង។ ដោយករណីនេះគេមានការសង្ស័យថាមន្ត្រីជំនាញគយខេត្តព្រះវិហារនិងច្រកអានសេះមានការឃុបឃិតគ្នាជាមួយក្រុមឈ្មួញ។
ការលួចបើកឲ្យទំនិញគេចពន្ធ នាំចូលមានដូចជាចំណីអាហារជាច្រើនប្រភេទ មានបន្លែផ្លែឈើទឹកក្រូចទឹកដោះគោ និងទឹកសុទ្ធជាដើម។ល។ ជាពិសេស គឺមាន់ដឹកទាំងរថយន្តតែម្តងក្រុមឈ្មួញ នាំចូលបានយ៉ាងរលូន ដោយគ្មានការឆែកឆេរ និងរឹត បន្តឹងពីមន្ត្រីគយទល់ដែនដោយសារគេបង់សេវាឲ្យដោយមិនចេញវិក័យបត្រប្រមូលលុយ ដាក់ហោប៉ៅចែកគ្នាយ៉ាងងាយគិតតែប្រយោជន៍ផ្ទាល់ខ្លួន។
ទំនិញគេចពន្ធទាំងនោះពីប្រទេសថៃ មានដូចជា ស្រាបៀរជាច្រើនប្រភេទ, ភេសជ្ជៈកំប៉ុង ឬដប និង ទំនិញចាប់ហួយ និងគ្រឿងសម្អាងការជាដើម។
អង្គភាពសៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោកម៉ក់ ស៊ីសាវុធ ប្រធានសាខាគយ និងរដ្ឋករខេត្តព្រះវិហារ និងការិយាល័យគយ និងរដ្ឋាករអានសេះ នៅឡើយទេជុំវិញព័ត៌មាននេះ ដោយមិនមានលេខទំនាក់ទំនង។ ទោះជាយ៉ាងណា មានអ្នកបើកបររថយន្តម្នាក់ឈ្មោះម៉ាន សេត ដែលមិនមែនជាមន្ត្រីគយផងនោះ មកឈរចាំទាលុយពីឈ្មួញតាមអំពើចិត្តទៀតផង៕