ខេត្តសៀមរាប៖សិស្សសាលាចំនួនពីរនាក់បានរងរបួសធ្ងន់ស្រាលខណៈជិះម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។
ហេតុការណ៍បានកើតឡើង វេលាមោ៉ង៨និង៥នាទីព្រឹក ថ្ងៃទី០៩ខែកុម្ភះ ឆ្នាំ២០២៤ នៅចំណុចភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគងលើផ្លូវជាតិ៦រវាងរថយន្ត និងម៉ូតូច្រាសទិសគ្នា។
ប្រភពបានឲ្យដឹងថារថយន្តម៉ាកព្រុស ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ២AN-៥២៦០ បើកបរដោយឈ្មោះ
ហេង លីជឺ.ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប
(គ្មានរបួស) មកពីកើត ទៅលិច បានបុកម៉ូតូ១គ្រឿងម៉ាកហុងដាទ្រីម (វេវc១០០)ពណ៌ខ្មៅ ពាក់ផ្លាកលេខ
សៀមរាប ១W-៦៧៥០ បើកបរដោយឈ្មោះសាន សុណាវី ភេទស្រីអាយុ១៤ឆ្នាំ នៅភូមិគោកត្រាច ស្រុកប្រាសាទបាគង ខេត្តសៀមរាប(របួសធ្ងន់) មកពីកើត ទៅលិចមានអ្នករួមដំណើរម្នាក់ ឈ្មោះសុង តូឡាភេទស្រី អាយុ១៥ឆ្នាំ នៅភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប
(របួសស្រាល)។
ប្រភពបានបន្តថាក្រោយពេលកើតហេតុរួច ជនរងគ្រោះ ត្រូវបានរថយន្តពេទ្យមណ្ឌលបាគងដឹកយកទៅសង្រ្គោះនៅពេទ្យខេត្ត។ ចំណែករថយន្ដនិងម៉ូតូ សមត្ថកិច្ចបាននាំយកទៅរក្សាទុកនៅអធិការដ្ឋានស្រុករងចាំដោះស្រាយតាមនិតិវិធីច្បាប់ផ្លូវច្បាប់។
បើតាមប្រភព ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ការសន្និដ្ឋានបឋម មូលហេតុម៉ូតូវេវបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន និងរថយន្តបើកបរលឿន៕