ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និងពីរនាក់ទៀតបានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង៤រសៀល
ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ លើកំណត់ផ្លូវកៅស៊ូ ស្ថិតនៅក្នុងភូមិថ្នល់ដាច់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ នេះ រវាងម៉ូតូម៉ាកC125 ហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1AA- 1498 បើកបរដោយឈ្មោះហឿន សំណាង ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិមុខវត្ត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ទិសដៅពីជើង ទៅត្បូង (មិនពាក់មួកសុវត្ថិភាព) បានគាម៉ូតូ១គ្រឿង ម៉ាក់ហុងដា NEX ពណ៌ស ពាក់ស្លាកលេខសៀមរាប1AE-50 11 បើកបរដោយឈ្មោះ នា ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅនៅភូមិជ័យជេត ឃុំកំពង់ឃ្លាំងស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរក្នុងទិសដៅ ពីត្បូងទៅជើង ដឹកអ្នករួមដំណើរម្នាក់ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់នឹងរងរបួសស្រាល០២នាក់។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ដែល
ស្លាប់ ឈ្មោះ ហឿន សំណាង នៅភូមិមុខវត្ត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគមសៀមរាប។
,អ្នករបួសស្រាលមានឈ្មោះ
១/អ្នកបង្ករឈ្មោះ នា ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិជ័យជេត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគមខេត្តសៀមរាប ។
២/ឈ្មោះ ឃឿន ប៉ូស៊ី ភេទប្រុសអាយុ២២ឆ្នាំ ទីលំនៅភូមិរុនខាងត្បូង ឃុំដានរុនស្រុកសូទ្រនិគម ខេត្តសៀមរាប។
បច្ចុប្បន្នសាសព ប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែក អ្នករបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកសូនទ្រនិគម៕