ខេត្តសៀមរាប៖កុមារីម្នាក់ជាសិស្សសាលាវិទ្យាល័យអង្គរ បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៍បានកើត នៅថ្ងៃទី០៨ខែកុម្ភ:ឆ្នាំ២០២៤ វេលាម៉ោង០៦និង ៤០ នាទីនៅចំណុចខាងជើងមន្ទីពហុព្យាបាលអង្គរសង់តេប្រហែល១០០ម៉ែត្រលើផ្លូវលោកតាខៀវណឺយ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
របាយការណ៍បឋម របស់គរបាលចរាចរណ៍ ដែលអង្គភាពសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ បានឲ្យដឹងថា
គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងដោយខ្លួនឯង។
ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស្លាកលេខ1N- 7437 បើកបរដោយឈ្មោះ ជា សុវណ្ណបញ្ញា ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិ ធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ទិទិសដៅពីជើងទៅត្បូង បានបោកក្បាលបាក់ក ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុរបាយការណ៍បន្តថា ការសន្និដ្ឋានបឋមអ្នកបើកបរម៉ូតូ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ក្រោយកើតហេតុ ជំនាញនគរបាល ចុះវាស់វែងយក វត្ថុតាងបញ្ជូនទៅការិយាល័យចរាចរណ៍។ ចំណែកសាកសពសមត្ថកិច្ចប្រគល់អោយ ឪពុក នឹង ម្តាយយកទៅធ្វើបុណ្យតាបប្រពៃណី៕