ខេត្តសៀមរាប៖បុរសជាប្ដីបានសម្រេចចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាន។
អាជ្ញាធរមូលដ្ឋានបានប្រាប់ថា ហេតុការណ៍បានកើតឡើង នៅម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចក្នុងស្រែ ស្ថិតក្នុងភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
អាជ្ញាធរបន្តថា ជនរងគ្រោះឈ្មោះ លី ឡា ភេទប្រុស អាយុ៣០ឆ្នាំ ក្នុងភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
បើតាមអាជ្ញាធរបញ្ជាក់ថា ករណីអត្តឃាត (ចងកសម្លាប់ខ្លួន) នេះ មូលហេតុ តាមការសន្និដ្ឋានបឋម របស់សមត្ថកិច្ច បណ្ដាលមកពីប្ដីប្រពន្ធរស់នៅមិនចុះសម្រុង ( ទំនាស់ពាក្យសម្តី )។ កម្លាំងសមត្ថកិច្ច បានពិនិត្យធ្វើកំណត់ហេតុប្រគល់សាកសព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

